កោះកុង: កាលពីពេលថ្មីៗកន្លងទៅនេះ ប្រិយមិត្ត ពុកម៉ែ បងប្អូន និងមហាជនដែលជាអ្នកនិយមតាមដានព័ត៌មានតាមរយៈបណ្ដាញសង្គម មានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយពេលបានឃើញ រដ្ឋបាលខេត្តកោះកុងនិងអាជ្ញាធរពាក់ព័ន្ធ បានរៀបចំគ្រែសម្រាប់ព្យាបាលអ្នកជំងឺ ច្នៃចេញពីកេសក្រដាស ដើម្បីជាការឆ្លើយតបបន្ទាន់ទៅនឹងតម្រូវការគ្រែសម្រាប់អ្នកជំងឺ ដើម្បីដាក់ឲ្យសម្រាប់ព្យាបាល ខណៈករណីឆ្លងនៅតែបន្តកើនឡើងនៅក្នុងកម្រិតគួរឱ្យបារម្ភក្នុងភូមិសាស្ត្ រខេត្តជាប់សមុទ្រមួយនេះ។

សូមរំលឹកផងដែរថា ការ​ប្រើប្រាស់កេសក្រដាសធ្វើជាគ្រែសម្រាប់អ្នកជំងឺ​នៅ​ខេត្តកោះកុងនេះ ធ្វើឡើងក្រោមការ​គាំំទ្រ​ពី​​មូលនិធិឆ្មាបាត់ និងជួយជាបច្ចេកទេសរៀបចំឡើងដោយមហាគ្រួសារ Off Road ដើម្បីជាតម្រូវការបន្ទាន់សម្រាប់ប្រើប្រាស់​ការ​ព្យាបាលអ្នកជំងឺកូវីដ-១៩ ដែលឆ្លងនៅក្នុងខេត្តកោះកុង៕

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ចង់ជ្រាបកាន់តែច្បាស់ សូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា÷

ខេត្តកោះកុង
គ្រែដំឡើងចេញពីកេះក្រដាស
គ្រែដំឡើងចេញពីកេះក្រដាស
គ្រែដំឡើងចេញពីកេះក្រដាស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]