យើងច្បាស់ជាដឹងហើយថា ការញេចមុន អាចធ្វើឲ្យផ្ទៃមុខរលាក បន្សល់ស្លាកស្នាម និងការឆ្លងមេរោគ។ ប៉ុន្តែ គ្នាយើងនៅតែបន្តទម្លាប់ញេចមុននេះដោយសារតែហេតុផលទូទៅមួយចំនួន ដូចជាការរមាស់ ការឈឺចាប់ ឬដើម្បីភាពពេញចិត្តជាដើម។ ជាមួយគ្នានេះដែរ ការញេចមុននេះក៏អាចមានទំនាក់ទំនងនឹងការថប់បារម្ភ ឬស្រ្តេសផងដែរ។ យ៉ាងណាមិញ ដើម្បីបញ្ឈប់ទម្លាប់ដ៏អាក្រក់នេះ គ្នាយើងអាចសាកល្បងតិចនិកខាងក្រោម។
១. ជៀសវាងចំណាយពេលច្រើននៅមុខកញ្ចក់
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សពិតណាស់ នៅមុខកញ្ចក់យូរ អាចធ្វើឲ្យយើងមានអារម្មណ៍ចង់ញេចមុនកាន់តែខ្លាំង នៅពេលប្រទះឃើញបញ្ហាផ្សេងៗនៅលើផ្ទៃមុខ។ ដូច្នេះហើយ ចូរជៀសវាងចំណាយពេលច្រើនសម្លឹងមើលកញ្ចក់ ជាពិសេស បន្ទាប់ពីយើងទើបងូតទឹករួច ពីព្រោះស្បែករបស់យើងកាន់តែងាយរងប្រតិកម្ម។
២. កាត់ក្រចកដៃឲ្យខ្លី
ដើម្បីបញ្ចៀសបញ្ហាស្បែកកាន់តែធ្ងន់ធ្ងរ ស្រីៗយើងគប្បីកាត់ក្រចកឲ្យខ្លី។ ជាទូទៅ ការកាត់ក្រចកជារៀងរាល់សប្ដាហ៍ អាចរារាំងការញេចមុនបានមួយកម្រិតដែរ។ បន្ថែមពីនេះ នៅពេលដែលយើងមានក្រចកដៃខ្លី និងស្អាត វាក៏អាចកាត់បន្ថយឱកាសនៃការឆ្លងមេរោគ ដែលអាចធ្វើឲ្យរលាកស្បែកដូចគ្នា។
៣. ធ្វើសមាធិ
ទន្ទឹមនឹងនេះដែរ ការធ្វើសមាធិក៏អាចបង្កើតទម្លាប់ និងអារម្មណ៍ថ្មីៗ ព្រមទាំងកាត់បន្ថយស្រ្តេស និងអភិវឌ្ឍការផ្ដោតអារម្មណ៍។ ជាក់ស្ដែង ការធ្វើបែបនេះអាចធ្វើឲ្យយើងដឹង និងបញ្ចេញគំនិតផ្សេងៗ ដែលជាឫសគល់នាំឲ្យថប់បារម្ភ ហើយការផ្ដោតអារម្មណ៍ឡើងវិញជាមួយនឹងវិធីសាស្ត្រត្រឹមត្រូវ អាចបញ្ចៀសទម្លាប់ញេចមុនយ៉ាងស័ក្ដិសិទ្ធិ។
៤. ស្វែងរកការព្យាបាលសុខភាពផ្លូវចិត្ត
សម្រាប់សុខភាពផ្លូវចិត្ត ការញេចមុនក៏អាចបង្ហាញពីបញ្ហាស្រ្តេស ការថប់បារម្ភ ឬការបាក់ទឹកចិត្ត ដែលត្រូវការការព្យាបាល មិនមែនត្រឹមតែព្យាបាលសុខភាពស្បែកឡើយ។ ក្នុងករណីដែលការញេចមុនបណ្ដាលឲ្យមានស្លាកស្នាមធ្ងន់ធ្ងរ និងអាចប៉ះពាល់ដល់ជីវិតប្រចាំថ្ងៃ ឬអាចធ្វើឲ្យយើងមិនសូវឲ្យតម្លៃចំពោះខ្លួនឯង និងកើតមានជំងឺបាក់ទឹកចិត្តជាដើម ចូរស្វែងរកការព្យាបាលខាងផ្លូវចិត្ត ទើបជាការប្រសើរ។
៥. ប្រើម៉ាសបិទមុខ
ដូចទៅនឹងការធ្វើការងារ ឬសម្រាកដែរ នៅពេលដែលយើងប្រើប្រាស់ក្រែមលាបមុខ ឬម៉ាសបិទមុខ វាអាចក្លាយជារនាំងការពារកុំឲ្យយើងញេចមុនបាន។ ក្រោយពេលដែលស្បែកត្រូវបានបំផ្លាញ ការប្រើប្រាស់ម៉ាសបិទមុខដែលមានគុណប្រយោជន៍បំប៉នស្បែក កាត់បន្ថយការរលាក និងក្រហាយ គឺជាជម្រើសដ៏ប្រសើរបំផុត។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]