រាជធានីភ្នំពេញ៖ មហាជនជាច្រើននាំគ្នាភ្ញាក់ផ្អើលជាខ្លាំង ក្រោយពីមានស្ត្រីជាជនជាតិខ្មែរម្នាក់ បានទទួលជោគជ័យក្នុងការរៀនសូត្រ​ ក៏ដូចជា បានបញ្ចប់ការហ្វឹកហាត់ផ្នែកអាកាសចរណ៍ ហើយនៅពេលនេះ កញ្ញា ក៏បានត្រឡប់ប្រទេសកម្ពុជាវិញ ដោយកំពុងហ្វឹកហាត់ការងារជាពីឡុត (Pilot) នៅក្នុងក្រុមហ៊ុនអាកាសចរណ៍មួយក្នុងប្រទេសកម្ពុជា។

ដោយមានទឹកចិត្តស្រលាញ់ និងជាក្តីសុបិន្តតាំងពីក្មេងផងនោះ កញ្ញា ហុង ចិន្តា បានទទួលជោគជ័យនៅក្នុងវិស័យមួយនេះ ហើយនាងបានរៀបរប់ពីចំណាប់អារម្មណ៍របស់ខ្លួនដូច្នេះថា៖ អារម្មណ៍​ដែល​កាន់ចង្កូត​បញ្ជា​យាន​ដ៏​ធំ​មួយ​នេះ​ពិតជា​អស្ចារ្យ​ណាស់​ ​ ​ហើយ​នាង​ក៏​ចង់​បង្ហាញ​ឲ្យ​មហាជន​បានដឹង​ថា​ ​​មនុស្ស​ស្រី​ក៏អាច​ធ្វើការងារ​នេះ​បាន​ដែរ​​ ​។​ ​ប៉ុន្តែ​ចិន្តា​ ​ក៏បាន​ជំរុញ​ទឹកចិត្ត​ឲ្យ​យុវជន​ ​យុវនារី​ខ្មែរ​ដែល​មាន​សមត្ថភាព​ ​និង​ ​លទ្ធភាព​ ​គួរ​ពិចារណា​ជំនាញ​មួយ​នេះ​ផង​ ​ព្រោះ​បើ​ប្រៀបធៀប​ទៅ​ប្រទេស​ផ្សេងទៀត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួររំលឹកផងដែរចំនួនពីឡុតជាជនជាតិខ្មែរ នៅមានកំណត់នៅឡើយទេ។ ចំពោះយុវតីខ្មែររូបនេះ បានសម្រេចក្តីស្រម៉ៃរបស់នាងហើយ បន្ទាប់ពីបានបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យន័រតុន ក្នុងនោះ នាង ជាមួយមិត្តរួមថ្នាក់ជាច្រើននាក់ បានប្រឡងជាប់ជាបាហុនិកា ក្រុមហ៊ុនអាកាសចរណ៍​ នៅក្នុងស្រុក។
គួរបញ្ជាក់ថា កញ្ញា​ ហុង ចិន្តា គឺជាអតីតនិស្សិតផ្នែកបដិសណ្ឋារកិច្ច និងទេសចរណ៍ ដែលបានទទួលជោគជ័យមួយជំហានហើយ តែយ៉ាងណា​ កញ្ញារូបនេះ មិនបញ្ឈប់ត្រឹមនេះនោះទេ ដោយសារតែរូបនាងមានមហិច្ឆតាដ៏ធំចង់ក្លាយជាពីឡុតនៅក្រៅប្រទេសផងដែរ៕

កញ្ញា ចិន្តា និង មិត្តរួមការងារ
កញ្ញា ចិន្តា 
យន្តហោះ
កញ្ញា ចិន្តា និង មិត្តរួមការងារ
កញ្ញា ចិន្តា និង មិត្តរួមការងារ
កញ្ញា ចិន្តា និង មិត្តរួមការងារ
កញ្ញា ចិន្តា និង មិត្តរួមការងារ
វីដេអូ៖ កញ្ញា ហុង ចិន្តា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]