កូរ៉េខាងត្បូង៖ ក្នុងនាមជានិមិត្ត តំណាងនៃសម្រស់ និងស្ទីលឈានមុខគេសមាជិក BLACKPINK គឺជាតារាដែលត្រូវ មហាជន ចាប់អារម្មណ៍ជាខ្លាំង គ្រប់ពេលដែល អ្នកទាំង ៤ បានបង្ហាញខ្លួន លើគម្របទស្សនាវដ្តីធំៗ ដែលបានចេញផ្សាយ។

យ៉ាងណាមិញ សមាជិកពីរនៃក្រុមចម្រៀងនេះ ដែលជាតារាស្រី Jennie ក៏ដូចជាសមាជិក Lisa បានធ្វើឱ្យសាធារណជនមានការចាប់អារម្មណ៍យ៉ាងខ្លាំង នៅពេលពួកគេ មានវត្តមានក្នុងក្របទស្សនាវដ្តី W Korea ក៏ដូចជា Elle Korea សម្រាប់ចេញក្នុងខែតែមួយ ពោលគឺខែក្រោយនេះតែម្តង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក យើងមិនចាំបាច់អំពីសម្រស់អ្នកទាំងពីរនោះទេ ព្រោះតារាស្រីពីរដួងនេះ តែងតែខ្ញង់ស្រាប់ទៅហើយ។ តែអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ គឺថា នឹងស្ទីលម៉ូដសក់ថ្មីរបស់ពួកគេ​ដែលបានផ្លាស់ប្តូរ ពិតជាមានភាពទាក់ទាញខ្លាំងមែនទែន។

តួយ៉ាងមនុស្សម្នាបានភ្ញាក់ផ្អើល ជាមួយនឹងស្ទីលម៉ូដសក់បែបជប៉ុនជាមួយនឹងការហាយឡាយពណ៌សគួរឱ្យចាប់អារម្មណ៍ របស់តារាស្រីជនជាតិថៃ Lisa ដែលបានមើលទៅពិតជាប្លែកអារម្មណ៍ ខណៈដែរ Jennie ជាមួយសក់ខ្មៅក្រឹប ស៊ីគ្នាទៅនឹងឈុតពណ៌ខ្មៅ បានធ្វើឲ្យនាង កាន់តែមានទំនុកចិត្ត និងអំណាច សាមសមនឹងនារីសម័យទំនើប៕

ប្រភព៖ https://kenh14.vn/

សូមទស្សនារូបភាពខាងក្រោម៖ 

Jennie រូបថតទស្សនាវដ្តី
Jennie រូបថតទស្សនាវដ្តី
Lisa រូបថតទស្សនាវដ្តី
Lisa រូបថតទស្សនាវដ្តី
Lisa រូបថតទស្សនាវដ្តី
Lisa រូបថតទស្សនាវដ្តី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]