ភ្នំពេញ៖ អាចនិយាយបានថា ទំនាក់ទំនងស្នេហារយៈពេលជាង ៣ឆ្នាំរបស់តារាសម្ដែងកញ្ញា ដា ដាវ និងគូស្នេហ៍ មកទល់ពេលនេះ ពួកគេនៅតែស្រលាញ់គ្នាយ៉ាងល្អូកល្អើន និងតែងតែបង្ហាញសកម្មភាពស្វីតៗជាមួយគ្នា នៅតាមបណ្ដាញសង្គមឲ្យហ្វេនៗលួចច្រណែនជាញឹកញាប់។
ជាមួយគ្នាដែរ បើងាកមកមើលគណនីអ៊ីនស្ដាក្រាមកម្លោះសង្ហាដែលជាគូជីវិតរបស់តារាស្រីរូបនេះវិញ យើងឃើញថា នៅក្នុងគណនីរបស់លោក គឺមិនសូវមានរូបលោកច្រើនប៉ុន្មាននោះទេ ពោលគឺយើងឃើញមានសុទ្ធតែរូបរបស់ ដា ដាវ ស្ទើរតែច្រើនជាងរូបលោកផ្ទាល់តែម្ដង។ ដែលទង្វើមួយនេះក៏អាចបង្ហាញឲ្យឃើញថា ពួកគេពិតជាស្រលាញ់គ្នាយ៉ាងបើកជំហរ មិនលាក់លៀមដូចអ្នកផ្សេងមួយចំនួនទៀតនោះឡើយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ សម្រាប់ទំនាក់ទំនងដ៏ផ្អែមល្ហែមរបស់តារាស្រីរូបនេះនិងគូស្នេហ៍ ហ្វេនៗក៏នៅតែពេញចិត្តខ្លាំង និងរង់ចាំដំណឹងល្អនៃថ្ងៃចូលរោងការរបស់ពួកគេឆាប់ៗផងដែរ៕
ទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]