ចិន៖  នៅក្នុងការប្រកួតចុងក្រោយនៃការប្រកួតកីឡាបាល់បោះនារីថ្នាក់ជាតិអាយុក្រោម ១៥ ឆ្នាំដែលធ្វើឡើងនៅខេត្តហ៊ូប៉ី ចៅក្រមនិងទស្សនិកជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលដែលពួកគេបានឃើញកីឡាករម្នាក់មានកម្ពស់ ២,២៦ម៉ែត្រ ។

ជារឿងគួរឲ្យភ្ញាក់ផ្អើលមួយ ដែលក្មេងស្រីមានអាយុទើបតែ១៤ឆ្នាំម្នាក់មានកម្ពស់រហូតទៅដល់២,២៦ម៉ែត្រ ដោយក្មេងស្រីនេះមានឈ្មោះ Zhang Ziyu មកពីខេត្ត Shandong។ វាជាគុណប្រយោជន៍ដែលក្មេងស្រីនេះមានកម្ពស់ខ្ពស់បែបនេះ ដែលជួយ Zhang Ziyu អាយុ ១៤ ឆ្នាំអោយឈ្នះពេញទំហឹងក្នុងការប្រកួតបាល់បោះ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះផងដែរ ​គេបានដឹងថា Zhang Ziyu មកពីគ្រួសារដែលមានទម្លាប់លេងបាល់បោះ ដោយឪពុកម្តាយរបស់នាងគឺជាអ្នកលេងបាល់បោះអាជីព។ គួរបញ្ជាក់ផងដែរថា ឪពុករបស់នាងមានកំពស់ ២,១៣ម៉ែត្រ ឯម្តាយរបស់នាងគឺជាអតីតអ្នកលេងបាល់បោះនារីថ្នាក់ជាតិមានកំពស់ ១,៩៨ម៉ែត្រ៕

សូមទស្សនារូបភាពខាងក្រោម៖

 Zhang Ziyu  និង មិត្តរួមក្រុម
  Zhang Ziyu និង មិត្តរួមក្រុម
 Zhang Ziyu និង មិត្តរួមក្រុម

ប្រភព៖kenh14

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]