កម្សាន្ត៖ កញ្ញា រ៉េត សារីតា ដែលជាបវរកញ្ញាឯក Miss Universe តំណាងប្រទេសកម្ពុជា បានធ្វើដំណើរមកដល់ទឹកដីនៃប្រទេសកម្ពុជាវិញហើយ នេះបើតាមការបង្ហោះឱ្យដឹងនៅលើទំព័រហ្វេសប៊ុកផ្លូវរបស់កញ្ញាផ្ទាល់។

ក្នុងនោះ តាមរយៈសាររបស់កញ្ញា បានសរសេរជាភាសាអង់គ្លេសដែលមានអត្ថន័យជាខេមរភាសាដូច្នេះថា៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កញ្ញា រ៉េត សារីតា

គួររំលឹកផងដែរថា បវរកញ្ញារូបនេះ បានចេញទៅប្រកួត បវរកញ្ញា Miss Universe កាលពីចុងខែមេសា កន្លងទៅនេះ ហើយកម្មវិធីប្រកួតនេះ ក៏បានបញ្ចប់សព្វគ្រប់ ដោយបានរកឃើញបរវកញ្ញលើកពាននោះ បានទៅលើបវរកញ្ញាម៉ិចស៊ីកូ តែយ៉ាងណា តាមរយៈសាររបស់កញ្ញា រ៉េត សារីតា ខាងលើបានបញ្ជាក់ថា បើទោះបីជាលទ្ធផលកញ្ញមិនមែនជាម្ចាស់ពានក៏ដោយ ក៏បវរកញ្ញារូបនេះ បានរៀនសូត្រ និង អភិវឌ្ឍន៍ខ្លួនបន្ថែមផងដែរ ក្នុងរយៈពេលប្រមាណ៣ខែ ពីកម្មវិធីអន្តរជាតិមួយនេះ ដែលប្រព្រឹត្តធ្វើឡើងក្នុងទឹកដីសហរដ្ឋអាមេរិក។

ជាមួយគ្នានេះដែរ ទោះបីជាកញ្ញាមកដល់ទឹកកំណើតមាតុភូមិកម្ពុជាវិញមែន តែយ៉ាងណា កញ្ញា រ៉េត សារីតា ក៏ត្រូវអនុវត្តវិធានការសុខាភិបាល ដោយត្រូវធ្វើចត្តាឡីស័ក១៤សិន៕

កញ្ញា រ៉េត សារីតា
កញ្ញា រ៉េត សារីតា
កញ្ញា រ៉េត សារីតា
កញ្ញា រ៉េត សារីតា
កញ្ញា រ៉េត សារីតា
កញ្ញា រ៉េត សារីតា
កញ្ញា រ៉េត សារីតា
កញ្ញា រ៉េត សារីតា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]