ខេត្តតាកែវ៖ កាលពីវេលារសៀលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ ម្សិលមិញនេះ មានករណីរថយន្តពីរគ្រឿង គៀបជាប់គ្នានៅលើស្ពានមួយកន្លែង នៅក្នុងភូមិសាស្ត្រស្រុកត្រាំកក់ ខេត្តតាកែវ ដោយមានមហាជននាំគ្នារិះគន់ថា មកពីការបើកបរមិនមានការយោគយល់ អធ្យាស្រ័យគ្នា ហើយមកទល់ពេលនេះ ទម្លាក់កំហុសដាក់គ្នា។ ក្នុងនោះ តាមប្រភពពីសមត្ថកិច្ចជំនាញ បានឱ្យដឹងថា កំហុសមកពីខាងរថយន្តធុនធំ ដែលបានបើកបរលឿន និង ជាន់ហ្វ្រាំងមិនស៊ី ជ្រុលទៅបុកចូលគន្លងនៃស្ពាន ហើយបណ្តាលឱ្យប៉ះ និងគៀបជាប់រថយន្ត Prius នៅលើស្ពាននោះតែម្តង។

បើតាមការបកស្រាយឱ្យដឹងពីម្ចាស់ឡានតូច Prius បានបញ្ជាក់ថា រថយន្តរបស់ខ្លួន បានបើកចូលដល់លើស្ពាន មុនប្រមាណ៣ម៉ែត្រហើយ ស្រាប់តែពេលនោះ រថយន្តធុនធំ បានបើកបោះពួយយ៉ាងលឿន ហើយខ្លួនជាម្ចាស់រថយន្តតូចខំស៊ីផ្លេ និង វ៉ៃភ្លើងផង ប៉ុន្តែរថយន្តធំ នៅតែបើកសំដៅយ៉ាងលឿនមិនឈប់ ពេលដែលម្ចាស់ឡានធំចុះមក បានប្រាប់ថាជាន់ហ្វ្រាំងមិនស៊ី។ ក្នុង​ពេល​កើត​ហេតុ​នោះ​ទៀត រថយន្ត​ធំ​នោះ​បាន​អូសឡាន​តូច​ថយ​ទៅ​ក្រោយ ទើប​ឃើញ​រូបភាព​បង្ហាញ​បែប​នេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក យោងតាមបញ្ជាក់របស់នាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោកនៅលើផេកហ្វេសប៊ុក នៅថ្ងៃទី១៥​ ខែកក្កដា ឆ្នាំ២០២១នេះ បានឱ្យដឹងថា ផ្អែកតាមមាត្រា២០ ចំណុចទី៧ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក បានចែងថា៖

  • នៅលើស្ពានចង្អៀតដែលបើកបរបានតែរថយន្តមួយគ្រឿង យានយន្តធុនធំ ត្រូវទុកសិទ្ធិឱ្យយានយន្តធុនស្រាលទៅមុន។ តែបើក្នុងករណីរថយន្តធុនធំបានទៅដល់លើស្ពានមុន រថយន្តធុនស្រាលត្រូវឈប់សិន រងចាំទាល់តែរថយន្តធុនធំឆ្លងផុតស្ពានមុនសិន៕
រថយន្តធំនិងតូចជាប់គៀប
រថយន្តធំនិងតូចជាប់គៀប
រថយន្តធំនិងតូចជាប់គៀប
រថយន្តធំនិងតូចជាប់គៀប

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]