ខេត្តសៀមរាប៖ លោក យន់ សំបូរ ជាស្ថាបនិកមួយរូបដែលជាប្រធានផ្តួចផ្តើមបង្កើតអង្គការព័ន្ធកិច្ចអប់រំកុមារកម្ពុជាឡើង តាំងពីឆ្នាំ២០១១ រហូតមកដល់ពេលបច្ចុប្បន្ន បានទទួលមរណភាពហើយ នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ កន្លងទៅនេះ ក្រោយពីបានសម្រាកព្យាបាលជាសះស្បើយពីជំងឺកូវីដ១៩ មួយរយភាគរយហើយ ថែមទាំងបានបញ្ចប់ការធ្វើចត្តាឡីស័កផងដែរ។ នេះបើតាមការបញ្ជាក់នៅលើគណនីហ្វេសប៊ុករបស់លោក វ៉ាត សុភ័ក្ត្រ កាលពីពេលថ្មីៗនេះ។
តាមប្រភពដដែលបានឱ្យដឹងទៀតថា ទោះបីជាលោក យន់ សំបូរ បានជាសះស្បើយពីជំងឺកូវីដ១៩ ហើយក្តី តែស្ដានភាពជំងឺរបស់លោកនៅតែធ្ងន់ធ្ងរ ដែលបានធ្វើឱ្យលោកមានជំងឺប្រព័ន្ធផ្លូវដង្ហើមរ៉ាំរ៉ៃ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្នុងនោះ យោងតាមម្ចាស់គណនីហ្វេសប៊ុកដដែល បានប្រាប់ឱ្យដឹងថា លោក យន់ សំបូរ បានជួយកុមារជាច្រើនពិសេសនៅទីក្រុងប៉ោយប៉ែត តែឥឡូវអង្គការរបស់លោកបានបន្តបេសកម្មនៅខេត្តសៀមរាបវិញ។ ទោះមិនបានលេចធ្លោនៅក្នុងសង្គមក៏ដោយ ក៏គាត់និងក្រុមគ្រួសារនៅតែបន្តព័ន្ធកិច្ចនេះដោយក្តីស្រឡាញ់ នឹងបានលះបង់សេចក្តីសុខរបស់ខ្លួន ដើម្បីកុមារកម្ពុជាបានរៀនសូត្រ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]