ថៃ៖ ចំពោះតារាស្រី Taew Natapohn គឺជាមនុស្សម្នាក់ដែលបានធ្វើចត្តាឡីស័កជាច្រើនដង ដោយសារតែរូបនាងបានជាប់ពាក់ព័ន្ធជាមួយនឹងអ្នកជំងឺកូវីដ១៩ កាលពីពេលកន្លងទៅនេះ ប៉ុន្តែលើកនេះវិញ គឺជាដំណឹងដ៏ភ្ញាក់ផ្អើលសម្រាប់ហ្វេនៗជាច្រើន បន្ទាប់ពីរូបនាងបានប្រកាសថាខ្លួនបានឆ្លងជំងឺកូវីដ១៩ កាលពីថ្មីៗនេះ។
មិនត្រឹមតែប៉ុណ្ណោះ តារាស្រីរូបនេះ ថែមទាំងបានបង្ហាញពីតារាងពេលវេលានៃការធ្វើសកម្មភាពរបស់នាង និងកំពុងតែរង់ចាំទទួលការព្យាបាលតាមជំហានបន្ទាប់ ដែលធ្វើឲ្យបណ្ដាមិត្តៗ និងអ្នកគាំទ្រជាច្រើន នាំគ្នាប្រមូលផ្តុំផ្តល់យោបល់លើកទឹកចិត្តទៅដល់រូបនាង ផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្នុងនោះដែរ អ្វីដែលធ្វើឲ្យគួរឲ្យចាប់អារម្មណ៍ជាងនេះនោះគឺ អតីតគូស្នេហ៍រូបសង្ហា លោក Ton ក៏បានចូលរួមបញ្ចេញមតិខមិន នៅលើការបង្ហោះរបស់នាង ដោយបាននិយាយថា៖
ជាមួយគ្នានេះដែរ ហ្វេនៗជាច្រើន នាំគ្នាសម្រុកផ្ញើរូបសញ្ញាបេះដូង ក្រោមការបញ្ចេញមតិ របស់ Ton បង្ហាញពីការពេញចិត្តទៅលើមិត្តភាពដ៏ល្អរបស់អ្នកទាំងពីរ៕
ប្រភព៖ Kapook
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]