ចិន៖ កាលពីថ្ងៃទី ១៥ ខែកក្កដា តាមទំព័រ Sina បានរាយការណ៍ថាព្រឹត្តិការណ៍ប្រគល់រង្វាន់ដែលរៀបចំឡើងដោយទស្សនាវដ្តី Super Elle មានការចូលរួមពីសំណាក់តារាល្បីៗ ជាច្រើននៅក្នុងពិភពកំសាន្តរបស់ចិន ដោយក្នុងនោះក៏មានតារាស្រីស្រស់ នាង Yang Mi ផងដែរ។

ជាមួយគ្នានេះដែរ នៅក្នុងនោះ Yang Mi បានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយសារសំលៀកបំពាក់ពីរឈុតដែលមានស្ទីលប្លែកៗ ដោយមកជាមួយនឹង ឈុតរ៉ូបខ្លីត្រឹមជង្គង់ មានឌិនអង្កាំពណ៌មាសស្រោបពេញខ្លួនរំលេចចេញសាច់សខ្ចី និងរ៉ូបខ្មៅលាយសមានរចនាម៉ូដខ្លីខាងមុខវែងខាងក្រោយយ៉ាងទាន់សម័យផង បង្ហាញពីគុណសម្បត្តិរាងកាយដ៏ឥតខ្ចោះរបស់តារាស្រីរូបនេះ។ មិនត្រឹមតែប៉ុណ្ណោះ មានទស្សនិកជនជាច្រើនបានផ្តល់ការសរសើរជាច្រើនដល់ការបង្ហាញខ្លួននិងជើងវែងដ៏ស្រលូនរបស់នាងផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ក៏ព្រោះតែសម្រស់ដ៏អំណោយផលជើងវែងរបស់ Yang Mi ដូច្នេះហើយ ទើបនាងទទួលបានកិច្ចសន្យាផ្សាយពាណិជ្ជកម្មជាង ១០ ទាក់ទងនឹងខោស្រោមជើង ស្បែកជើងកីឡា ខោយឺតស្បែកជាដើម៕

សូមទស្សនារូបភាពខាងក្រោម៖

Yang Mi 
Yang Mi 
Yang Mi 
Yang Mi 
Yang Mi 
Yang Mi 
Yang Mi 

ប្រភព៖ zingnews

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]