កូរ៉េខាងត្បូង៖ តាមប្រភពមួយ បានរាយការណ៍មកថា យោងតាមស្ថិតិរបស់ JYP Entertainment អាចចំណាយរហូតដល់ ៩០០ លានវ៉ុន (ប្រហែល ៧៨៦,០០០ ដុល្លារ) គ្រាន់តែដើម្បីបណ្តុះបណ្តាលក្រុមចម្រៀង K-Pop ថ្មីរបស់ពួកគេមួយប៉ុណ្ណោះ។
ដោយឡែកតួលេខនេះ ផ្អែកលើអ្នកហ្វឹកហាត់ ដែលមានសមាជិក៥ នាក់ ប្រសិនបើសមាជិកម្នាក់ៗ បានទទួលការហ្វឹកហាត់ជាមធ្យម ៣ ឆ្នាំនោះ ការចំណាយនេះនឹងត្រូវចំណាយអស់ ៧០០ លានវ៉ុន (ប្រហែល ៦១១,០០០ ដុល្លារ) ទៅ ៩០០ លានវ៉ុន (ប្រហែល ៧៨៦,០០០ ដុល្លារ) ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតួយ៉ាង ក្នុងផលិតបទចម្រៀង គឺមិនថោកណាស់ដែរ ជាមួយនឹង មីនីអាល់ប៊ុមដែលមាន ៣ បទមានតម្លៃ ១២ លានវ៉ុន ដើម្បីថត និង ១៥ លានវ៉ុនក្នុងការផលិត។ នោះជាទឹកប្រាក់សរុប ២៧,០ លានវ៉ុន ស្មើនឹងប្រមាណ ២៣,៦០០ ដុល្លារអាមេរិកសម្រាប់តែ ៣ បទប៉ុណ្ណោះ។ ចំណែកឯ វីដេអូចម្រៀងតែមួយអាចពួកគេអាចចំណាយទៅដល់ ១៥០ លានវ៉ុន (ប្រហែល ១៣១,០០០ ដុល្លារ) ។
បន្ថែមពីនេះ ទឹកប្រាក់ចំនួន ៥០០ លានវ៉ុនក្នុងនេះរួមមាន ៥០ លានវ៉ុន (ប្រហែល ៤៣.៧០០ ដុល្លារ) សម្រាប់ការបំបែកក្បាច់រាំ ទឹកប្រាក់ចំនួន១០០ លានវ៉ុន (ប្រហែល ៨៧,៣០០ ដុល្លារ) សម្រាប់អ្នករាំអមឆាក ទឹកប្រាក់ ១៧០ លានវ៉ុន (ប្រហែល ១៤៨.០០០ ដុល្លារ) សម្រាប់សម្លៀកបំពាក់របស់សិល្បៈករ (ពាក់សម្រាប់ការផ្សព្វផ្សាយចម្រៀងរយៈ ៦ សប្តាហ៍) ។
ដូចគ្នានេះដែរ ឡើងឆាកក្នុង កម្មវិធីតន្ត្រីចំនួន ៤ ក្នុងមួយសប្តាហ៍ ត្រូវចំណាយប្រាក់ ១០ លានវ៉ុន (ប្រហែល ៨.៧៣០ ដុល្លារ) សម្រាប់ការតុបតែងឆាក ជាពិសេសនោះចំណាយ លើទីផ្សារមានតម្លៃ ១៥០ លានវ៉ុន (ប្រហែល ១៣១,០០០ ដុល្លារអាមេរិក) គួបផ្សំ ថ្លៃដំណើរការ និងថ្លៃដើមចំនាយផ្សេងៗ មានរហូតដល់ ២,០០ លានវ៉ុន (ប្រហែល ១.៧៥០ ដុល្លារ) ។
ហេតុដូច្នេះ ប្រសិនបើក្រុមមួយចំណាយអស់ ៩០០ លានវ៉ុន ដើម្បីចេញផ្សាយដំបូង ១៩៧ លានវ៉ុន សម្រាប់បទចម្រៀង និង ៥០០ លានវ៉ុន សម្រាប់ការបង្ហាញខ្លួនលើកដំបូងរបស់ពួកគេ ជាមួយថ្លៃសរុបទៅដល់ជាង ១,៥០ ពាន់លានវ៉ុន (ប្រហែល ១,៣១ លានដុល្លារ) សម្រាប់ក្រុមចម្រៀងមួយ៕
ប្រភព៖ Koreaboo
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]