បរទេស៖ ជាការពិតណាស់ បើទោះបីជាពួកគេបានរៀបការអស់រយៈពេលជាង ២ ឆ្នាំហើយក៏ដោយ ក៏បុគ្គលិកលក្ខណៈរបស់គូស្វាមីភរិយា Justin Bieber និង Hailey Baldwin មិនបានផ្លាស់ប្តូរទាល់តែសោះ។ ដោយគូស្វាមីភរិយាហូលីវូដមួយគួរនេះតែងតែចូលចិត្តលេងសើចនិងលេងជាមួយគ្នាធ្វើឱ្យអ្នកគាំទ្រពេលខ្លះអស់សង្ឃឹមជារឿយៗ។ 

ជាពិសេសតារាចម្រៀងប្រុសរូបនេះ ក៏មានចំណង់ចំណូលចិត្តលេងសើចជាមួយភរិយាគ្រប់ពេលគ្រប់ទីកន្លែងមិនថាក្នុងផ្ទះរហូតដល់ទីសាធារណៈ ដោយគ្មានខ្វល់ពីមជ្ឈដ្ឋានជុំវិញឡើយ។ យ៉ាងណាមិញ ថ្មីៗនេះវាហាក់ដូចជាស្វាមីមួយរូបនេះកាន់តែញៀននឹងការលេងប៉ះទៅលើ  Hailey។ ពោល ថ្មីៗនេះរូបភាពដែល Justin Bieber បានចែករំលែកនៅលើទំព័រផ្ទាល់ខ្លួនរបស់លោកក៏បានបង្ហាញឱ្យឃើញផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង ក្នុងរូបថតតារាចម្រៀងប្រុសមើលទៅភរិយារបស់លោកដោយស្នាមញញឹមខណៈពេលដែល Hailey ដាក់ជើងរបស់នាង នៅលើភ្លៅរបស់លោកតាមរបៀបជិតស្និទ្ធ។ បើក្រឡេកមើលទៅជាធម្មតាគ្មានបញ្ហាអ្វីទេ ប៉ុន្តែប្រសិនបើអ្នកក្រឡេកមើលយ៉ាងយកចិត្តទុកដាក់អ្នកលេងអ៊ីនធឺណេតអាចមើលឃើញ ដៃម្ខាងរបស់ Justin នៅក្រោមគូទប្រពន្ធរបស់លោក។ គួរបញ្ជាក់ផងដែរថា ជារឿយៗJustin Bieber តែងតែលេងបែបនេះជាមួយភរិយាផងដែរ។

សូមទស្សនារូបភាពខាងក្រោម៖

Justin Bieber និង Hailey Baldwin
Justin Bieber និង Hailey Baldwin
Justin Bieber និង Hailey Baldwin
Justin Bieber និង Hailey Baldwin
Justin Bieber និង Hailey Baldwin
Justin Bieber និង Hailey Baldwin

ប្រភព៖kenh14

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]