រាជធានីភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសដាក់ចេញផែនការចាក់វ៉ាក់សាំង ជូនដល់ក្មេងចាប់ពីអាយុ១២ ដល់១៧ ឆ្នាំ ដើម្បីបង្កើតភាពស៊ាំនៅក្នុងសង្គម និង អាចឈាន់ដល់ការសកម្មភាពសង្គមឱ្យកាន់តែទូលាយ ពោលគឺ ការបើកសាលារៀនឡើងវិញជាដើម។
សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា មានប្រសាសន៍ថា៖ យើងត្រូវមានការចំបាច់ ចាក់វ៉ាក់សាំងកូវីដ១៩ ឱ្យយុវ័យ និងកុមារអាយុ១២ទៅ១៧ឆ្នាំ ខណបច្ចុប្បន្ន កម្ពុជា បានចាក់ឱ្យក្រុមមនុស្ស អាយុ១៨ ឆ្នាំឡើង ទៅបានជាង៥លាននាក់ហើយ នេះបើតាម សារពិសេសថ្លែងទៅកាន់ជនរួមជាតិ នៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១នេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាមួយគ្នានេះដែរ សម្តេចតេជោ ក៏បានអំពាវនាវដល់ឪពុកម្តាយអាណាព្យាបាល ត្រៀមខ្លួននាំកូនចៅរបស់ខ្លួនទៅចាក់វ៉ាក់ នៅពេលដែលពេលវេលាមកដល់ ដើម្បីចង់ឱ្យមានភាពស៊ាំនៅក្នុងសង្គម ដើម្បីឈានទៅដល់ការបើកវិញនូវសង្គមសេដ្ឋកិច្ចពិសេសគឺ សាលារៀន ដែលយើងបានបិទសាលា ហើយឱ្យរៀនតាមប្រព័ន្ធអនឡាញ។ រឿងនេះគឺជាការខាតបង់មួយសម្រាប់យើង។ បើសិនយើងបានចាក់វ៉ាក់សាំងឱ្យកុមារ និងយុវជន យ៉ាងហោចណាស់ យើងអាចបើកសាលាចាប់ពីអនុវិទ្យាល័យទៅ។
បើតាមសារជាសំឡេង សម្តេចបានបញ្ជាក់ថា ខេត្តក្រុងដែលនឹងទទួលការចាក់សម្រាប់ក្មេងៗ គឺនឹងចាប់ផ្តើមពីរាជធានីភ្នំពេញ ខេត្តកណ្តាល និងឈានទៅខេត្តព្រះសីហនុ ព្រមទាំងខេត្តជាបន្តបន្ទាប់ផ្សេងទៀត។
ក្នុងនោះ សម្តេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា ការទទួលចាក់វ៉ាក់សាំងនេះ នៅតែឈរលើគោលការណ៍ស្ម័គ្រចិត្ត៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]