ភ្នំពេញ៖ «សម្លមួយចានអាចនឹងមិនត្រូវមាត់អ្នញុំាទាំងអស់ទេ ចុះបើមានសម្លមួយចានរសជាតិផ្សេងទៀត?» ប្រាកដណាស់ គឺអាចនឹងឱ្យអ្នកញុំាអាចរីករាយជាមួយនឹងរសជាតិដែលពួកគេចូលចិត្ត និងចង់បាន។ ដូចគ្នាដែរ ពេលនេះក្រុមហ៊ុន សាមសុង បានបញ្ចេញ និងកំពុងដាក់លក់ Samsung Galaxy A22 Series ក្នុងទីផ្សារព្រះរាជាណាចក្រកម្ពុជាយើង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សសូមបញ្ជាក់ផងដែរថា Samsung Galaxy A22 Series ទទួលបានការគាំទ្រច្រើន និងជោគជ័យខ្លាំងចាប់តាំងពីថ្ងៃដាក់ឱ្យកម្ម៉ង់ទិញទុកមុនមកម្លេះ ព្រោះចំនួននៃការកម្ម៉ង់លើសលុប រហូតដល់ធ្វើឱ្យអស់ពីស្តុកមុនកំណត់។ តែទោះជាយ៉ាងណាក៏ក្រុមហ៊ុន សាមសុង មិនធ្វើឱ្យអតិថិជនទាំងអស់ខកចិត្តឡើយ ដោយក្រុមហ៊ុនបានរួសរាន់ដាក់លក់ជូនតាមសេចក្តីត្រូវការទាន់ពេលវេលាផងដែរ។
អ្វីដែលពិសេសសម្រាប់ Samsung Galaxy A22 Series នេះគឺមាន ២ ប្រភេទគឺ Samsung Galaxy A22 5G និង Samsung Galaxy A22 4G ធម្មតា ជាមួយនឹងលក្ខណៈពិសេស និងបច្ចេកវិទ្យាទំនើបៗរៀងៗខ្លួន ដែលអាចផ្តល់នូវជម្រើសសម្រាប់អតិថជនទាំងអស់ ក្នុងការជ្រើសរើសតាមតម្រូវការ តាមបេះដូង និងតាមថវិការបស់ខ្លួន។
ហ៊ាននិយាយ ក៏ហ៊ានបង្ហាញជូនអតិថិជនឱ្យបានដឹងកាន់តែច្បាស់ផងដែរ ខាងក្រោមនេះ គឺជាលក្ខណៈសម្បត្តិពិសេសៗ (Specs) របស់ Samsung Galaxy A22 Series និងជាមូលហេតុដែលធ្វើឱ្យអតិថិជន និងអ្នកនិយមប្រើប្រាស់ស្មាតហ្វូនទូទាំងប្រទេសស្រឡាញ់ពេញចិត្ត៖
* Samsung Galaxy A22 5G
- អេក្រង់៖ Infinity-V / 6.6” / FHD+ / 90 Hz (Refresh rate)
- អង្គចងចាំ៖ 8GB
- អង្គផ្ទុក៖ 128 GB (បន្ថែមក្រៅបានរហូតដល់ 1TB)
- ល្បឿនដំណើរការ៖ MT6833
- កាមេរ៉ាមុខ៖ 8MP
- កាមេរ៉ាក្រោយ៖ 48MP (Main)/ 8MP (Ultra) / 2 MP (Depth)
- ថាមពលថ្ម៖ 5,000 mAh
- ពណ៌៖ ខ្មៅ, ស្វាយ, បៃតងខ្ចី
- តម្លៃ៖ ២៧៩ ដុល្លារ
* Samsung Galaxy A22
- អេក្រង់៖ Infinity-V / 6.4” / HD+ sAMOLED/ 90 Hz (Refresh rate)
- អង្គចងចាំ៖ 6GB
- អង្គផ្ទុក៖ 128 GB (បន្ថែមក្រៅបានរហូតដល់ 1TB)
- ល្បឿនដំណើរការ៖ Helio G80 MT6769V
- កាមេរ៉ាមុខ៖ 13MP
- កាមេរ៉ាក្រោយ៖ 48MP (Main, IOS)/ 8MP (Ultra) / 2 MP (Depth)/2MP
- ថាមពលថ្ម៖ 5,000 mAh
- ពណ៌៖ ខ្មៅ, ស្វាយ, បៃតងខ្ចី
- តម្លៃ៖ ២៣៩ ដុល្លារ
យ៉ាងណាដែរប៉ុណ្ណឹង សុទ្ធតែល្អទាំង ២ មែនទេ? ព្រោះថាឥឡូវនេះក្រុមហ៊ុន សាមសុង បានរៀបជូនអតិថិជនរួចអស់ហើយនៅឡើយតែលោកអ្នកប៉ុណ្ណោះ។ ចាំអីទៀត ទិញឥឡូវនេះទទួលបានកាដូថែមជូនដ៏ស្រស់ស្អាតភ្លាមៗ រួសរាន់ទិញឥឡូវនេះភ្លាមទៅ។
សម្រាប់ព័ត៌មានបន្ថែម សូមអញ្ជើញមកសាកសួរ ឬធ្វើតេស្តដោយផ្ទាល់នៅតាមដេប៉ូចែកចាយរបស់ សាមសុង ទាំងអស់ដែលនៅជិតលោកអ្នកបំផុត ឬក៏អាចទំនាក់ទំនងសេវាបម្រើអតិថិជនឥតគិតថ្លៃតាមរយៈលេខទូរស័ព្ទ៖ 1800-203232៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]