ចិន៖ ថ្មីៗនេះ ស្រាប់តែមានព្រឹត្តិការណ៍ដ៏ចម្រូងចម្រាសមួយ កាលពីថ្ងៃទី ១៥ ខែកក្កដា ដោយបានរាយការណ៍ថា តារាសម្ដែងប្រុស លោក​ Huang Jingyu បានចូលរួមកម្មវិធីមួយដែលបានធ្វើឡើងនៅមជ្ឈមណ្ឌលពាណិជ្ជកម្ម ថែមទាំងមានការប្រមូលផ្តុំកងសន្តិសុខជាង ១០០ នាក់ ឡើងជណ្តើរទាំងមូល និងដើរជាជួរវែងអន្លាយ រហូតទៅដល់ទ្វារ។

ចពោះហេតុការណ៍មួយនេះ បានធ្វើឲ្យអ្នកលេងបណ្ដាញសង្គមជាច្រើន បានសម្តែងការមិនពេញចិត្តយ៉ាងខ្លាំង ដោយបានលើកឡើងថា តារាប្រុសរូបនេះ គិតថាខ្លួនគឺជាតារាដែលឈានដល់កម្រិតអន្តរជាតិឬយ៉ាងណា បើសូម្បីតែកំពូលតារាអន្តរជាតិល្បីៗក៏មិនដល់ថ្នាក់នេះដែរ ។ មិនត្រឹមតែប៉ុណ្ណោះ ពួកគេក៏បានបញ្ជាក់ទៀតថា កាលពីពេលមុននេះ ក៏មានតារាសម្តែងម្នាក់ដែរ ដែលត្រូវបានព័ទ្ធជុំវិញដោយសន្តិសុខ ត្រឹមតែ ១០ នាក់ប៉ុណ្ណោះ តែក៏ត្រូវបានអ្នកលេងបណ្ដាញសង្គម ធ្វើការរិះគន់យ៉ាងខ្លាំង។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាពិសេស ខាងទំព័រ BJH ក៏បានបន្ថែមទៀតថា កម្មវិធីមួយនេះមិនមានអ្នកគាំទ្រច្រើនប៉ុន្មាននោះទេ តែដែលឃើញជាក់ស្ដែងគឺ មានចំនួនសន្តិសុខច្រើនជាងអ្នកគាំទ្រទៅទៀត និងពិតជាមិនយល់ទេថា មកទីនេះដើម្បីមកមើលតារាសម្ដែង ឬមកមើលសន្តិសុខ៕

ប្រភព៖ Kenh14

សូមទស្សនារូបភាពខាងក្រោម៖ 

 Huang Jingyu
 Huang Jingyu
អង្គរក្សជាច្រើនបានហែហមជាមួយលោក Huang Jingyu
អងអង្គរក្សជាច្រើនបានហែហមជាមួយលោក Huang Jingyu
អង្គរក្សជាច្រើនបានហែហមជាមួយលោក Huang Jingyu

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]