បរទេស៖ យោងតាមសារព័ត៌មាន Daily Mail បានចុះផ្សាយរាយការណ៍មកថា រូបភាពមួយសន្លឹក ដែលមានស្ទីលម៉ូដសក់ពណ៌ផ្កាឈូក គឺជាការផ្លាស់ប្តូរយ៉ាងខ្លាំង នូវរូបភាពកូនប្រុសទី៣ របស់អតីតកីឡាករជនជាតិអង់គ្លេស David Beckham

ដោយឡែក នៅលើបណ្តាញសង្គម Instagram គណនីផ្ទាល់របស់គេដែលមានឈ្មោះថា Cruz Beckham ដែលបានបង្ហាញពណ៌សក់ថ្មី បានទាក់ទាញការចាប់អារម្មណ៍ជាខ្លាំង​នៃម៉ូដសក់ថ្មីមួយនេះ គួបផ្សំទៅនឹងការលាបពណ៌ផងនោះ បានធ្វើឲ្យរូបគេ កាត់តែលេចធ្លោ ថែមទាំងមាន ការចុចចូលចិត្តរហូតទៅដល់ជិត ៥ សែននាក់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បន្ថែមពីនេះ ប្រភពបានបន្តទៀតថា នេះជាលើកទីមួយហើយដែល Cruz បានព្យាយាមសាកល្បងពណ៌សក់ដ៏លេចធ្លោមួយនេះ បន្ទាប់ពីមានរយៈពេលយូរ ដែលគេលាបពណ៌សក់ប្រាក់បែកទង់ដែង។ តួយ៉ាង គេនិយាយផងដែរថា ត្រូវបានបំផុសគំនិតដោយបងប្រុសរបស់គេ ជាមួយម៉ូតសក់មួយនេះ៕

ប្រភព៖ https://zingnews.vn/

សូមទស្សនារូបភាពខាងក្រោម៖ 

Cruz Beckham
Cruz Beckham
Cruz Beckham ជាមួយម៉ូតសក់ថ្មី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]