កូរ៉េខាងត្បូង៖​ តារាម៉ូដែលស្រីដ៏ស្រស់ស្អាត កញ្ញា Han Hye Jin គឺជាតួសម្តែងមួយរូបនៃសមាជិកសម្តែងចម្រុះ iHQ នៅក្នុងកម្មវិធី Dating of Leaders រួមជាមួយកីឡាករបាល់ទះ Kim Yo Han។ គួរបញ្ជាក់ថា មុននេះ លោក Kim Yo Han ត្រូវបានគេបញ្ជាក់ថាបានធ្វើតេស្តរកឃើញវិជ្ជមានកូវីដ១៩ ហើយសមាជិកតារាសម្តែងទាំងអស់ ត្រូវបានធ្វើតេស្តរកមេរោគកូវីដ១៩ បន្ទាប់ពីទទួលដំណឹងថា Han Hye Jin គឺជាសមាជិកតារាសម្តែងទី២ នៅក្នុងកម្មវិធី  Dating of Leaders តេស្តឃើញវិជ្ជមានកូវីដ១៩ បន្ទាប់ពីលោក Kim Yo Han។

លទ្ធផលវិជ្ជមានរបស់តារាម៉ូដែល Han Hye Jin អាចជាសញ្ញាអាសន្ននៃស្ថានីយ៍ផ្សាយរបស់កូរ៉េ ចំពេលមានការកើនឡើងយ៉ាងឆាប់រហ័សនៃករណីកូវីដ១៩ នៅកូរ៉េខាងត្បូង។ បច្ចុប្បន្ន Han Hye Jin គឺជាសមាជិកក្រុមសម្តែងផ្សេងនៅក្នុងកម្មវិធីទូរទស្សន៍ SBS ដែលមានចំណងជើងថា ‘Girls Who Hit the Goal’, KBS Joy’s ‘Love Naggers 3’ និងកម្មវិធីច្រើនទៀត។ គេរាយការណ៍ថាកម្មវិធីដែលសម្តែងដែលមាន Han Hye Jin ចូលរួមទាំងអស់ បានជូនដំណឹងដល់បុគ្គលិកទាំងអស់និងសមាជិកក្រុមដែលមានទំនាក់ទំនងជាមួយ Han Hye Jin ហើយបានជំរុញអ្នកដែលពាក់អោយធ្វើតេស្ត ដើម្បីរកមេរោគកូវីដ១៩៕

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
តារាម៉ូដែល Han Hye Jin
តារាម៉ូដែល Han Hye Jin
តារាម៉ូដែល Han Hye Jin

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]