ភ្នំពេញ៖ ក្រោយពីមានការផ្ទុះ ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩នៅក្នុងផ្សារអូឡាំពិក រួចមក​ធ្វើឲ្យផ្សា​រ បានផ្អាក សម្រាប់រយៈពេល ១៤ថ្ងៃ គិតចាប់ពីម៉ោងសូន្យ នាថ្ងៃទី០៣ រហូតដល់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១។

ដោយឡែក ក្នុងថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១នេះ គណៈកម្មការគ្រប់គ្រងផ្សា​រ​ និង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​អូឡាំពិក​ សូមគោរព​ជម្រាប​ជូន​ដល់​បងប្អូន​អាជីវករ​ បុគ្គលិក​ កម្មករ​ ម៉ូតូ​ឌុប​ ម៉ូតូ​កង់​បី​ អ្នក​រត់​តាក់ស៊ី​និង​បងប្អូន​ដែល​ប្រកប​អាជីវកម្ម​នៅ​ផ្សារ​អូឡាំពិក​ទាំងអស់​ ទៅ​យក​សំណាក​លេីក​ទី​២​ នៅ​វិទ្យាល័យ​ទួល​ស្វាយ​ព្រៃ​ មុន​មក​បេីក​អាជីវកម្ម​ឡេីង​វិញ​ ក្នុងករណីប្រសិន​បើ​បងប្អូន​មិនមាន​ក្រដាស់​បញ្ជាក់​ពី​លទ្ធផល​អវិជ្ជមាន​ទេ​ គឺប្រាកដជាមិនទាន់​អាច​ឲ្យ​ធ្វេី​អាជីវកម្ម​បានឡើយ​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ គណៈកម្មការគ្រប់គ្រងផ្សា​រ​ និង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​អូឡាំពិក បានបង្ហាញក្តីសង្ឃឹមជឿជាក់ថាបងប្អូននឹងរួសរាន់ទៅយកសំណាកបានគ្រប់ៗគ្នាដេីម្បីបន្តនិរន្តរភាពអាជីវកម្មឡេីងវិញ៕

សូមចូលអានព័ត៍មានលម្អិតខាងក្រោម៖

ព័ត៍មានលម្អិត
ព័ត៍មានលម្អិត
ព័ត៍មានលម្អិត
ព័ត៍មានលម្អិត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]