សិល្ប:កម្សាន្ត: នៅក្នុងភូមិភាគអាស៊ីអាគ្នេយ៍យើងនេះ ជនជាតិខ្មែរត្រូវបានគេប្រសិទ្ធិនាមឲ្យថាជាជាតិសាសន៍មួយដែលមានវប្បធម៌ និងអរិយធម៌ចំណាស់ជាងគេនៅក្នុងតំបន់ រីឯវប្បធម៌ខ្មែរដែលរួមបញ្ចូលទាំងជំនឿ ទំនៀមទម្លាប់ និងសិល្បៈទៀតសោត ក៏មានភាពល្អផូរផង់ និងត្រូវបានគេទទួលស្គាល់ជាអន្តរជាតិតាមរយ:ការដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌ(ទាំងរូបី និងអរូបី) ជាច្រើនកាលពីពេលកន្លងទៅថែមទៀតផង។
យ៉ាងណាមិញ ក្រលេកមកមើលល្ខោនខោល និងរបាំបុរាណខ្មែរ ដែលជាទម្រង់សិល្បៈ:បុរាណខ្មែរ ក្នុងកំឡុងកាលពីជាង១សតវត្សកន្លងទៅ ឃើញថាតាមរយ:រូបភាពជាច្រើនសន្លឹកបានបង្ហាញពីសកម្មភាពដ៏អស្ចារ្យរបស់នាដ្តការីខ្មែរជាច្រើននាក់ កំពុងតែហាត់សមសម្តែងនៅមុខប្រាសាទអង្គរវត្តប្រកបដោយភាពអង់អាច និងទន់ភ្លន់ ដោយបានបង្ហាញពីអត្តចរិក និងគ្រឹះគល់ដ៏ល្អផូរផង់នៃវប្បធម៌បុរាណខ្មែរកាលពីជំនាន់ដើម ដែលនៅក្នុងសម័យនោះអ្នករបាំខ្មែរច្រើននិយមលាបមុខនិងម្សៅទៅតាមប្រភេទនៃរបាំនីមួយៗ រីឯក្បាច់រាំវិញទៀតសោតក៏មានភាពទន់ភ្លន់ប្រកបដោយជំនាញនិងបច្ចេកទេសខ្ពស់បំផុត ៕
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សចង់ជ្រាបកាន់តែច្បាស់ សូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា÷
ប្រភពដកស្រង់រូបភាព: Cr@phin Chantha
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]