កូរ៉េខាងត្បូង៖ បើនិយាយដល់ឈ្មោះតារាចម្រៀង K-Pop ទាំងប៉ុន្មានខាងក្រោមនេះ បច្ចុប្បន្ន ពួកគេកំពុងមានប្រជាប្រិយភាពខ្លាំង និងមានហ្វេនៗគាំទ្រច្រើនស្ទើរតែជុំវិញពិភពលោក ដែលអ្នកណាៗក៏ស្គាល់ពួកគេដែរ។

ក្នុងនោះដែរ ទម្រាំមានឈ្មោះល្បីល្បាញដល់សព្វថ្ងៃ វាមិនមែនជារឿងងាយស្រួលសម្រាប់ពួកគេប៉ុន្មាននោះទេ ដោយកាលអំឡុងពេលពួកគេនៅត្រឹមជា Trainee នៅឡើយ គឺគេត្រូវហែលឆ្លងឧបសគ្គ និងការតស៊ូប្រឹងប្រែងការលំបាកសព្វគ្រប់បែបយ៉ាងមិនមែនងាយស្រួលដូចការគិតអ្នកមួយចំនួននោះឡើយ៕

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ពួកគេទាំងនោះ មានដូចខាងក្រោម៖

១.TWICE

យោងតាម SCMP បានឲ្យដឹងថា TWICE កាលអំឡុងពេលហ្វឹកហាត់ជាមួយ Trainee ជាច្រើនទៀត ពួកគេត្រូវបានក្រុមហ៊ុនដាក់កំហិតឲ្យតមអាហារដើម្បីសម្រកទម្ងន់។ ក្នុងនោះសមាជិកម្នាក់គឺ Jeongyeon បានបង្ហើបថា បើសិននរណាម្នាក់ឃ្លានចង់ញ៉ាំអី មិនមែនអាចញ៉ាំបានតាមចិត្តនោះទេ ពេលខ្លះត្រូវទៅលួចញ៉ាំនៅក្នុងបន្ទប់ទឹកទ្រាំលេបជាមួយនឹងក្លិនដ៏ស្អុយក៏មានដែរ។

TWICE

២.F(x)

យោងតាមសារព័ត៌មាន Korea Times ក៏ធ្លាប់បានឲ្យដឹងដែរថា ក្រុមចម្រៀងនេះ ព្រោះតែចង់ឲ្យការសម្ដែងលើឆាករបស់គេបានល្អ គេត្រូវហាត់សមរយៈពេលជាង ២០ម៉ោងឯណោះក្នុងមួយថ្ងៃ ហើយពេលខ្លះក៏ត្រូវហាត់ទាំងយប់ទាំងថ្ងៃពេញៗផងដែរ។

F(x)

៣.BLACKPINK

នៅក្នុងកម្មវិធី Reality Show 24/365 សមាជិកទាំង ៤របស់ក្រុម BLACKPINK បានអះអាងថា កាលពីពួកគេនៅជា Trainee ពួកគេបានរស់នៅជាមួយ Trainee ជាច្រើនក្នុងស្ថានភាពមិនមានផាសុខភាពល្អនោះទេ។ ហើយ រាល់ Trainee របស់ YG ទាំងអស់ត្រូវរស់នៅក្នុងបន្ទប់សើម មានសត្វល្អិតគ្រប់ប្រភេទ រួមទាំងសត្វកន្លាតទៀតផង។

BLACKPINK

៤.BTS

នៅក្នុងកម្មវិធី You Quiz on the Block សមាជិកមេក្រុម RM បានចែករំលែកថា អំឡុងពេលពួកគេមិនទាន់បង្ហាញខ្លួន សមាជិកទាំងអស់ត្រូវដេកនៅក្នុងបន្ទប់ចង្អៀតមួយជាមួយនឹង Trainee ៩នាក់ឯណោះ។ ហើយបន្ទប់ទឹកក៏មានតែមួយ បើសិនជាឈឺបត់ជើងខ្លាំងអី ត្រូវរត់ទៅបន្ទប់ទឹកសាធារណៈ ឬដើរទៅរកបន្ទប់ទឹកនៅហាងក្បែរនោះ។

BTS

៥.Gerl's Generation (SNSD)

បើយោងតាម SCMP បានឲ្យដឹងថា កាលនៅជា Trainee នៅឡើយ SNSD ត្រូវប្រឈមមុខនឹងការលំបាកជាច្រើន។ ដោយក្រុមហ៊ុនបានចែងនៅក្នុងច្បាប់តម្រូវឲ្យគ្រប់ Trainee ទាំងអស់ត្រូវឆ្លងកាត់ ការសម្អាតបន្ទប់ទឹក បន្ទប់ហាត់រាំ សម្អាតបង្អួច និងសម្អាតបន្ទប់បរិភោគអាហារថែមទៀតផង។

Gerl's Generation (SNSD)

ប្រភព៖ Zing news

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]