ភ្នំពេញ៖ បើរម្លឹកដល់កម្មវិធីប្រកួតចម្រៀងលំដាប់ថ្នាក់ពិភពលោក The Voice Kid Cambodia រដូវកាលទី២ គេចាប់អារម្មណ៍ឃើញបេក្ខភាពកុមារាវ័យក្មេងរូប លើកយកបទ «នឹកភូមិភ្នំធំ» ដែលជាបទស្រីមកច្រៀងនោះពិតជាពីរោះរហូតទទួលបានប៊ូតុងដល់ទៅ៣ពីគណៈកម្មាការ។ ដោយកុមារារូបនោះមានឈ្មោះ រ៉េត រ៉ែន មកពីខេត្តត្បូងឃ្មុំផងដែរ។
ពិតណាស់ ក្នុងអំឡុងពេលប្រកួតកុមារា រ៉េត រ៉ែន ពិតជាទទួលបានការគាំទ្រច្រើនពីមហាជន ខណៈអតីតបេក្ខភាពរូបនេះអាចបកស្រាយបទច្រៀងជាសម្លេងស្រីបានយ៉ាងពីរោះគួរឲ្យសរសើរបែបនេះ។ ក្នុងនោះដែរ ក្រោយបញ្ចបើការប្រកួត ទោះមិនជាប់ជាម្ចាស់ជ័យលាភី តែក្មេងប្រុសរូបនេះ បានបង្ហាញវត្តន៍មានលើឆាកតន្ត្រីនានាជាញឹកញាប់ទៀតផង។ បើនិយាយពីសម្លេងក្មេងប្រុសរូបនេះ នាពេលបច្ចុប្បន្នវិញ នៅតែច្រៀងពីរោះ បើទោះបីប្រែសម្លេងធំជាងជាងមុនក្ដី។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតួយ៉ាង ក្រៅពីសមត្ថភាពផ្នែកចម្រៀង ងាកទៅមើលរូបសម្បត្តិប្អូនប្រុស រ៉េត រ៉ែន សព្វថ្ងៃនេះ រូបគេបានធំធាត់ជាងមុនសឹងពេញកម្លោះទៅហើយ។ បើមើលទៅលើមុខមាត់ ស្អាតហើយសង្ហា ជាពិសេសមានរូបរាងខ្ពស់ មិនចាញ់កម្លោះៗប៉ុន្មានឡើយ លើសពីនេះទៅទៀត ការរៀបចំខ្លួនយ៉ាងរាបរយ មើលទៅសុភាពរាបសាផងដែរ។ ជាក់ស្ដែង គ្រប់សកម្មភាព និងរូបភាពបង្ហោះ តែងតែទទួលបានសរសើរពីអ្នកលេងបណ្ដាញសង្គម និងហ្វេនទៀតផង៕
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]