តារាកម្សាន្ត: ប្រិយមិត្ត និងហ្វេនៗដែលជាអ្នកនិយមតាមដាន និងគាំទ្រវិស័យបវរកញ្ញា ច្បាស់ណាស់ពិតជាបានស្គាល់អតីតបវរកញ្ញាហ្រ្គែនកម្ពុជាដ៏ល្បីលើឆាកអន្តរជាតិមួយរូបគឺ Miss Grand Cambodia ឆ្នាំ២០១៧ កញ្ញា ខ្លឹម ស្រីគា ដែលបានឈរជាបេក្ខភាពតំណាងឲ្យប្រទេសកម្ពុជាចូលរួមប្រកួតនៅក្នុងប្រទេសវៀតណាមកាលពីពេលកន្លងទៅ និងទទួលបានពានប្រជាប្រិយភាពមួយជូនជាតិមាតុភូមិផងដែរ។
យ៉ាងណាមិញ ក្រោយបាត់មុខពីវិស័យសិល្ប:មួយរយ: ថ្មីៗនេះកញ្ញា ខ្លឹម ស្រីគា បានសាងភាពភ្ញាក់ផ្អើលសាជាថ្មីជូនដល់ហ្វេនៗ និងមហាជនដែលជាអ្នកនិយមគាំទ្រនាង ជាមួយនឹងរូបថតមួយសន្លឹក បង្ហាញស្ទាយ៍ផាត់មុខដ៏ស្រស់ស្អាត រីឯសម្រស់របស់នាងគឺនៅតែស្រស់ស្អាតដដែល បើទោះបីជាមិនសូវបានឃើញវត្តមានរបស់តារាស្រីរូបនេះមួយរយ:ក៏ដោយ ប៉ុន្តែប្រជាប្រិយភាពដែលកើតចេញពីការគាំទ្រពីសំណាក់ហ្វេនៗនៅតែបន្តមានសម្រាប់តារាស្រីរូបនេះផ្ទាល់តែម្តង៕
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សចង់ជ្រាបកាន់តែច្បាស់ សូមទស្សនារូបភាពខាងក្រោម÷
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]