រាជធានីភ្នំពេញ ៖ ពិតណាស់ មួយរយៈក្រោយមកនេះ ប្រទេសជិតខាងកម្ពុជា មានប្រទេសថៃ និងប្រទេសវៀតណាមចំនួនអ្នកឆ្លងជំងឺកូវីដហាក់ ហក់ឡើងខ្ពស់ ខណៈកម្ពុជា រក្សាតួលេខអ្នកឆ្លងប្រចាំថ្ងៃ ចន្លោះពីខ្ទង់ ៨០០ ទៅ ៩០០ នាក់។
ជាមួយគ្នានេះ ដោយសារតែ ក្រឡេកឃើញ ការរីករាលដាលឆ្លងនៃជំងឺកូវីដ១៩ ក្នុងប្រទេសវៀតណាម មានសភាពមិនល្អ ចំនួនអ្នកឆ្លងជាប្រចាំថ្ងៃកើនដល់ខ្ទង់ពាន់ ក្នុងរយៈពេលប៉ុន្មានថ្ងៃក្រោយនេះ ជាពិសេស ទីក្រុងហូជីមិញតែម្តងនោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចផ្តល់ជំនួយទាំងនេះ ទៅកាន់ ទីក្រុងហូជីមិញ សាធារណរដ្ឋសង្គមនិយមវៀតណាម។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សមិនតែប៉ុណ្ណោះ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់បន្ថែមទៀតថា ការផ្តល់ជំនួយថវិកា និងម៉ាស់នេះ បង្ហាញនូវស្មារតីរួមសហការគ្នាក្នុងនាមប្រទេសជាមិត្ត ដើម្បីចូលរួមក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។
គួរបញ្ជាក់ផងដែរថា ជំនួយរបស់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា មានដូចជា ម៉ាសធម្មតាចំនួន ១លាន ម៉ាសវេជ្ជសាស្ត្រ(N95) ចំនួន ១០ម៉ឺន ម៉ាស៊ីនផលិតអុកស៊ីសែនស្វ័យប្រវត្តិ ១០០គ្រឿង ថវិការបស់រាជរដ្ឋាភិបាល ចំនួន ២០ម៉ឺនដុល្លារ ថវិកាសប្បុរសធម៌របស់កាកបាទក្រហម ចំនួន ១០ម៉ឺនដុល្លារ និងថវិការបស់សមាគមមិត្តភាពកម្ពុជា-វៀតណាម ចំនួន ៥ម៉ឺនដុល្លារ៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖
ប្រភព ៖ Fresh News
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]