បរទេស៖ បានធ្វើឲ្យផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង ក្រោយពីមានរូបភាព ដែលតារាចម្រៀងប្រុស លោក Justin Bieber លេងទឹកមុខ និងស្រែកគំហកដាក់ភរិយារបស់ខ្លួន ព្រមទាំងទទួលរងនូវការរិះគន់ ខណៈដែលមហាជនជាច្រើនបានបង្ហាញពីអារម្មណ៍អាក់អន់ចិត្ត និងខឹងចំពោះអាកប្បកិរិយារបស់តារាចម្រៀងប្រុសរូបនេះ ។
ដោយឡែក មិនទាន់រំលងបានប៉ុន្មានថ្ងៃផង តារាប្រុស លោក Justin ស្រាប់តែបានទាញយកចំណាប់អារម្មណ៍ដ៏រំជួលចិត្តពីអ្នកលេងបណ្ដាញសង្គម តាមរយៈរូបភាពប៉ុន្មានសន្លឹក បង្ហាញឲ្យឃើញពីសកម្មភាពដ៏ផ្អែមល្ហែមរវាងលោក និង ភរិយាបណ្ដូលចិត្តនៅខណៈពេលកំពុងតែមានភាពចម្រូងចម្រាស ដោយនៅក្នុងនោះ លោកបានឱបថើបភរិយាយ៉ាងរ៉ូមែនទិក ថែមទៀតផង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ បើទោះបីជាមានរឿងមិនឈប់ឈរនៅក្នុងទំនាក់ទំនងប្ដីប្រពន្ធរបស់អ្នកទាំងពីរ តែតាមរយៈរូបភាពស្វីតៗទាំងនេះ ក៏បានបញ្ជាក់ពីមនោសញ្ចេតនាថា រូបលោកនៅតែបង្ហាញពីសេចក្តីស្រលាញ់យ៉ាងធំធេងទៅដល់ភរិយារបស់លោក ផងដែរ៕
ប្រភព៖ Kenh14
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]