ថៃ៖ កាលពីថ្មីៗនេះ ពិធីករប្រុស លោក Nawat និងជាស្ថាបនិកនៃកម្មវិធី Miss Grand International បានធ្វើការផ្សាយផ្ទាល់តាមហ្វេសប៊ុក ខណៈកំពុងព្យាបាលជំងឺកូវីដ១៩ និងបានដាក់អុកស៊ីសែនជាប់ជានិច្ច ថែមទៀតផង។
នៅក្នុងនោះដែរ តារាប្រុសរូបនេះ បានបង្ហើបប្រាប់ពីអាការៈ និងរោគសញ្ញា ដែលត្រូវបានព្យាបាលយ៉ាងល្អបំផុតដោយក្រុមគ្រូពេទ្យថា ឥឡូវនេះ ការដកដង្ហើមហាក់ពិបាកបន្តិច ដោយសារតែ មេរោគបានបំផ្លាញផ្នែកខ្លះនៃសួត ប៉ុន្តែរូបលោកនៅតែមានកម្លាំងចិត្តដ៏ល្អ និងចង់ធ្វើការវិញយ៉ាងខ្លាំង ព្រោះពេលវេលាដែលនៅសល់នេះគឺមានតម្លៃខ្លាំងណាស់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាពិសេស លោក Nawat ក៏បានបន្ថែមទៀតថា ក្នុងរយៈពេលនេះ លោកបានធ្វើការនៅក្នុងបន្ទប់មួយនេះ ដោយឥឡូវនេះ សួតរបស់លោកកំពុងតែមានបញ្ហា លោកត្រូវហាមឃាត់មិនឲ្យនៅក្បែរអ្នកជក់បារី មិនត្រឹមតែប៉ុណ្ណោះ បន្ទប់សម្រាកនៅក្នុងផ្ទះវិញ ត្រូវតែកែតម្រូវទៅជាបន្ទប់ដែលមានអុកស៊ីសែន ប៉ុន្តែលោកមិនអាចទិញអុកស៊ីសែនបានទេ ដូច្នេះ នៅពេលដែលមិនអាចវិលត្រឡប់ទៅវិញ លោកនឹងចំណាយពេលនៅទីនេះ ដើម្បីធ្វើការនៅលើគ្រែអ្នកជំងឺ៕
ប្រភព៖ Kapook
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]