កូរ៉េខាងត្បូង៖ បើយោងតាមតារាង Gaon ពីខែមករាដល់ខែមិថុនាឆ្នាំ ២០២១ ត្រូវបានរាយការណ៍មកថា ផលិតកម្ម SM បានលក់អាល់ប៊ុមចម្រៀងសិល្បៈកររបស់ខ្លួន ច្រើនជាងគេ ក្នុងចំណោមក្រុមហ៊ុនកម្សាន្តធំទាំង ៤ ក្នុងប្រទេសកូរ៉េ។
តួយ៉ាងផលិតកម្មអេ SM បានលក់ដាច់អស់ចំនួន ៩.២៣៨.១១៨ កូពី ខណៈពេលដែលក្រុមហ៊ុន HYBE បានលក់ដាច់ចំនួន ៥.៨៦២.១៥៦ កូពី។ រីឯJYP Entertainment លក់បាន ១.៥៤៦.៣៥៥ កូពី និង YG លក់បាន ១.៣៨៤.០៤៤ កូពី។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្នុងនោះផងដែរសិល្បករដែលលក់ដាច់ជាងគេរបស់ SM គឺក្រុមចម្រៀងបុរស NCT Dream ដែលលក់បានរហូតទៅដល់ ៣.៣៩០.៨២៨ បន្ទះ។ ជាមួយគ្នានេះដែរ សិល្បករដែលលក់ដាច់បំផុតរបស់ HYBE គឺក្រុមចម្រៀងសកល BTS ជាមួយនឹងការលក់សរុបចំនួន ២.៤០៣.៨៦២ កូពី។
សិល្បករ ដែលលក់ដាច់បំផុតរបស់ JYP Entertainment គឺ TWICE (៦៣០,៩៤២ បន្ទះ) និងសិល្បករលក់ដាច់បំផុតរបស់ផលិតកម្ម YG Entertainment គឺ BLACKPINK (៨៧៧.៦៥៩ បន្ទះ) ។
ប្រភព៖ allkpop
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]