ខេត្តស្វាយរៀង៖ លោក ងួន អុន ភេទប្រុស អាយុ ៧៣ឆ្នាំ ដែលជាគណៈកម្មការអាចារ្យវត្ត រស់នៅភូមិព្រះវង់ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ត្រូវបានរកឃើញវិជ្ជមានកូវីដ១៩ បានប៉ះពាល់ផ្ទាល់ជាមួយព្រះសង្ឃចំនួន៤អង្គ។

គួរជម្រាបថា បច្ចុប្បន្ននេះ វត្តព្រៃឆ្លាក់ ត្រូវបានបិទមួយរយៈ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ និង ដើម្បីសុវត្ថិភាពញាតិញោមពុទ្ធបរិស័ទ្ធជិតឆ្ងាយ។ នេះបើតាមការបញ្ជាក់ពីព្រះចៅគ្រូអធិការវត្តព្រៃឆ្លាក់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះដែរ រដ្ឋបាលខេត្តស្វាយរៀង ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ អាជីករ កម្មករ កម្មការិនី ដែលធ្លាប់ពាក់ព័ន្ធជាមួយគណៈកម្មការវត្តខាងលើ ធ្វើចត្តាឡីស័ក តាមដានសុខភាព និង អនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល៕

ប្រភព៖​ FN

វត្តព្រៃឆ្លាក់
វត្តព្រៃឆ្លាក់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]