ថៃ៖​​​ បន្ទាប់ពីប្រកាសថាបានឆ្លងកូវីដ១៩ មិនបានប៉ុន្មានផង ថ្មីៗនេះ តារាស្រី Taew Natapohn បានបង្ហោះសារនៅលើបណ្ដាញសង្គម Instagram បង្ហាញពីការធ្វើតេស្តមួយទៀត ដែលចេញពីមន្ទីរពេទ្យឯកជនមួយកន្លែង បញ្ជាក់ថា រូបនាងគ្មានការឆ្លងជំងឺកូវីដ១៩ នោះទេ។ 

ម៉្យាងវិញទៀត នៅថ្ងៃទី ១៧ ខែកក្កដា ម្សិលមិញនេះ តារាស្រីរូបនេះ ក៏បានបង្ហាញពីលទ្ធផលតេស្ត សារជាថ្មីមួយទៀត ដែលលទ្ធផលចេញមកអវិជ្ជមាន និងត្រូវបានគេបញ្ជាក់ថា ការធ្វើតេស្តម្តងហើយម្តងទៀតដែលមិនមានការឆ្លងមេរោគបែបនេះ ខាងក្រុមគ្រូពេទ្យបានយល់ព្រមថា Taew មិនចាំបាច់ធ្វើចត្តឡីស័កនោះទេ និងអាចត្រឡប់ទៅរកជីវិតធម្មតាវិញបាន។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយនឹងដំណឹងដ៏ល្អនេះ ក៏មានមិត្តភក្តិជាច្រើននៅក្នុងសិល្បៈកម្សាន្ត និងអ្នកគាំទ្រជាច្រើន បានលើកទឹកចិត្ត និងបង្ហាញពីភាពរីករាយ ដោយឃើញរូបនាងបានជៀសផុតពីជំងឺដ៏កាចសាហាវមួយនេះ៕ 

ប្រភព៖ Khaosod

សូមទស្សនារូបភាពខាងក្រោម៖ 

Taew
Taew
Taew
Taew
លទ្ធផលតេស្តរបស់ Taew បង្ហាញថា អវិជ្ជមាន ក្រោយពីប្រកាសថាឆ្លងជំងឺកូវីដ១៩
លទ្ធផលតេស្តរបស់ Taew បង្ហាញថា អវិជ្ជមាន ក្រោយពីប្រកាសថាឆ្លងជំងឺកូវីដ១៩

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]