បរទេស៖ តាមប្រភពមួយបានឲ្យដឹងថាតារាចម្រៀងស្រី Adele បានចំណាយប្រាក់ជិត ១០ លានដុល្លារដើម្បីទិញផ្ទះវីឡាមានបន្ទប់គេង ៤ បន្ទប់ទឹក ៤ គួបផ្សំមានអាងហែលទឹកក្រៅ ជាមួយនឹងទីលានបាល់បោះ ដែលផ្ទះនេះមានទីតាំងនៅជាប់នឹងផ្ទះមិត្តភក្តិដ៏ល្អរបស់នាង គឺតារាសម្តែង Jennifer Lawrence ។
យ៉ាងណាមិញ តាមប្រភពដដែលបានបន្តទៀតថា នេះជាវិឡាទី ៣ ហើយ ដែលរូបនាងបានទិញ ដែលកាលឆ្នាំ ២០១៦ នៅពេលដែលនាងផ្លាស់ទៅរស់នៅសហរដ្ឋអាមេរិក នាងបានទិញផ្ទះដំបូងរបស់នាងនៅតំបន់នេះដែរ ក្នុងតម្លៃរហូតដល់ ៩,៥ លានដុល្លារ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្រោយមកទៀត នៅដើមឆ្នាំ ២០១៩ នាងបានទិញវីឡាទី ២ ជាប់ក្បែរ នោះដើម្បីទម្លាយចូលគ្នាក្នុងតម្លៃ ១០.៦៥ លានដុល្លារ ទោះជាយ៉ាងណាក៏ដោយតារាស្រីរូបនេះ បានបរិច្ចាគវីឡាទី២ដែល ៦ បន្ទប់គេងនេះ ទៅឱ្យអតីតស្វាមីរបស់នាង លោក Simon Konecki ដើម្បីឱ្យអតីតស្វាមី អាចមើលថែទាំកូនប្រុសរបស់ពួកគេបន្ទាប់ពីលែងលះ។
ដូច្នេះដែរ វីឡាទាំង ៣ដែលមានទីតាំងជាប់គ្នានេះ ត្រូវបានគេប៉ាន់ប្រមាណថា តារាស្រីរូបនេះ បានចំនាយលុយច្រើនជាង ៣០លានដុល្លារ ក្នុងរយៈពេល ប៉ុន្មានឆ្នាំចុងក្រោយនេះ ជាមួយការទិញអចលនទ្រព្យ ដែលមានតម្លៃច្រើនបែបនេះ៕
ប្រភព៖ Dailymail
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]