កូរ៉េខាងត្បូង៖ កាលពីថ្ងៃទី ១៧ ខែកក្កដានៅក្នុងកម្មវិធីទូរទស្សន៍ JTBC's «Ask Us Everything» បានអញ្ជើញ Yoon Eun Hye ចូលរួមជាជាភ្ញៀវកិត្តិយស។ ទន្ទឹមនឹងនោះ ក្នុងកិច្ចសម្ភាសន៍នោះនាង Yoon Eun Hye ត្រូវបានគេសួរអំពីរឿងរ៉ាវស្នេហា របស់នាងជាមួយ Kim Jong Kook នៅកម្មវិធីសំដែងចាស់«X-Man» ។
ទោះបីជារយៈពេល ១៦ ឆ្នាំបានកន្លងផុតទៅហើយក្តីប៉ុន្តែការសង្ស័យរបស់រវាង Yoon Eun Hye និង Kim Jong Kook នៅតែជាការចាប់អារម្មណ៍របស់អ្នកទស្សនា ដោយអ្នករាល់គ្នាងឿងឆ្ងល់ថាតើគូស្នេហ៍មួយគូនេះបានណាត់ជួបគ្នាពីមុនមកទេ។ ថ្មីៗនេះតួឯកស្រី Yoon Eun Hye ធ្វើឱ្យមនុស្សរឹតតែគួរឱ្យសង្ស័យថែមទៀតដោយនាងប្រើប្រយោគតែមួយ។
យ៉ាងណាមិញ តារាសម្តែងមិនបានគេចវេសពីសំណួរនោះទេ ប៉ុន្តែក៏មិនបានឆ្លើយសំណួរទាំងអស់ដែរ សូម្បីតែឪពុកម្តាយរបស់នាងក៏ចង់ដឹងចង់ឃើញដែរថានាងកំពុងមានទំនាក់ទំនងជាមួយតារាប្រុសរូបនោះមែនឬអត់ដែរ មិនត្រឹមតែប៉ុណ្ណឹង Yoon Eun Hye ក៏បានបង្ហើបថា ឪពុកម្តាយនាងក៏បានលើកទឹកចិត្តអ្នកទាំងពីរមើលចិត្តគ្នាស្គាល់គ្នាដែរ ។
កាលពី ១៦ ឆ្នាំមុន Kim Jong Kook និង Yoon Eun Hye ត្រូវបានដាក់ក្នុងក្រុមតែមួយនៅលើកម្មវិធី X-Man ។ដោយទង្វើនេះ បានក្លាយជាប្រធានបទដ៏ក្តៅគគុក ចាប់តាំងពីពេលនោះមកអ្នកទាំងពីរត្រូវបានអ្នកគាំទ្ររុញច្រានឲ្យទាក់ទងគ្នាជានិច្ច។ ក្រៅពីនេះក៏មានមនុស្សឆ្ងល់ផងដែរថាតើអ្នកទាំងពីរនេះនឹងណាត់ជួបគ្នាបន្ទាប់ពីការសម្តែងដែរទេ ទោះជាយ៉ាងណាក៏ដោយបន្ទាប់ពីច្រើនឆ្នាំមកហើយសំណួរនេះនៅតែមិនមានចម្លើយដដែរ។
ប្រភព៖ kenh14
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]