បរទេស៖ ដោយសារតែមានសមត្ថភាព និងទេពកោសល្យយ៉ាងល្អនៅក្នុងវិស័យសិល្បៈសម្ដែង បានធ្វើឲ្យតារាប្រុសវ័យ ៥៩ឆ្នាំ លោក Tom Cruise នៅតែមានការគាំទ្រយ៉ាងខ្លាំងពីអ្នកទស្សនាទាំងក្នុងនិងក្រៅប្រទេស។

មិនត្រឹមតែប៉ុណ្ណោះ ទោះជាបច្ចុប្បន្ននេះ តារាប្រុសរូបនេះ មានវ័យកាន់តែជ្រេរបន្តិចមែន តែរូបរាងមុខមាត់របស់លោក នៅតែមានភាពស្រស់សង្ហាមិនចាញ់សិល្បករជំនាន់ក្រោយនោះទេ។ ម៉្យាងវិញទៀត ដោយសារតែមានមុខមាត់សង្ហាបែបនេះហើយ ក៏បានធ្វើឲ្យហ្វេនៗជាច្រើនកាន់តែចាប់អារម្មណ៍ទៅលើសមាជិកគ្រួសាររបស់តារាប្រុសរូបនេះ ជាពិសេសកូនស្រីសំណព្វចិត្តរបស់លោក តែម្ដង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក កាលពីថ្មីៗនេះ កូនស្រីលោក Tom Cruise ដែលមានឈ្មោះថា Suri Cruise ត្រូវបានមនុស្សជាច្រើនមើលឃើញថា នាងកំពុងដើរតាមផ្លូវជាមួយមិត្តម្នាក់នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។ នៅក្នុងនោះដែរ កូនស្រីតារាប្រុសរូបនេះ មិនបានពាក់ម៉ាសនោះទេ ដែលធ្វើឲ្យឃើញពីមុខមាត់យ៉ាងច្បាស់ បង្ហាញពីសម្រស់ដ៏ស្រស់ស្អាតមិនចាញ់តារាល្បីៗនោះទេ ជាពិសេស នាងថែមទាំងមានរូបរាងដ៏ទាក់ទាញ ក្នុងពេលដែលមានអាយុត្រឹម ១៥ ឆ្នាំ ប៉ុណ្ណោះ៕

ប្រភព៖ Kenh14

សូមទស្សនារូបភាពខាងក្រោម៖ 

កូនស្រីរបស់ Tom Cruise
កូនស្រីរបស់ Tom Cruise
កូនស្រីរបស់ Tom Cruise
កូនស្រីរបស់ Tom Cruise
កូនស្រីរបស់ Tom Cruise
កូនស្រីរបស់ Tom Cruise

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]