ភ្នំពេញ: កាលពីរាត្រីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ កម្លាំងសមត្ថកិច្ចបានឆ្មក់ចូលបន្ទប់ ឃាត់ខ្លួនមនុស្សបានជិត៩០នាក់ អាគារកំពុងជួសជុលមួយកន្លែងក្រោយអតិតក្លឹបកម្សាន្តX2 ផ្លូវ៥៥ កែងផ្លូវ២២២ សង្កាត់បឹងរាំង រាជធានីភ្នំពេញ ដែលលួចលាក់បេីកក្លឹបកំសាន្តខុសច្បាប់ ស្របពេលដែលផ្ទុះជំងឺកូវីដ១៩។
សូមរំលឹកផងដែលថា នៅក្នុងបេសកកម្មបង្រ្កាបនេះ សមត្ថកិច្ចរកឃើញបុរសជនជាតិចិនបេីករថយន្តស៊េរីទំនេីបៗលំដាប់អ្នកមាន ដឹកនារីៗចិននិងវៀតណាមស្អាតៗ ចូលទៅកម្សាន្ត និងប្រើប្រាស់គ្រឿងញៀន(ប្រភេទថ្នាំក្រវី) អមដោយភ្លេីងរាត្រីចម្រុះពណ៍ ដែលសកម្មភាពនេះខុសគ្នាទៅនឹងបម្រាម និងសេចក្តីសម្រេចរបស់រដ្ឋបាលរាជធានីភ្នំពេញ៕
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]