ចិន៖ នៅថ្ងៃទី ១៨ ខែកក្កដាស៊ីណាបានរាយការណ៍ថាថ្មីៗនេះ អ្នកនិយមលេងអ៉ីនធឺណែតបានមានការចាប់អារម្មណ៍ជាពិសេសទៅលើគណនីរបស់អ្នកលក់អនឡាញម្នាក់ ដែលមានមុខមាត់ដូចគ្នា ទៅនឹងតារាសម្តែងមកពីកោះតៃវ៉ាន់ Ruby Lin មិនត្រឹមតែប៉ុណ្ណោះ នាងថែមទាំងតុបតែងខ្លួនស្លៀកឈុតបុរាណ ដូចតួអង្គព្រះនាង ចៀវៃ ថែមទៀតផង។
លើសពីនេះទៀតសោត រូបរាងនិងសមត្ថភាពសម្ដែងរបស់នាងនៅចំពោះមុខកាមេរ៉ា គឺមិនចាញ់តារាស្រី Ruby Lin ប៉ុន្មាននោះទេ រហូតដល់នារីលក់អនឡាញម្នាក់នេះ មានការចាប់អារម្មណ៍ ថែមទាំមានអ្នកតាមដានរាប់សែន និងបានល្បីល្បាញ ត្រឹមតែមួយយប់ក្លាយជាឈ្មោះដែលត្រូវបានគេស្វែងរកនៅលើអ៉ីនធឺណែត។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ សកម្មភាពបែបនេះ ត្រូវបានគេព្រមានថា រូបនាង អាចនឹងប្រឈមមុខ ការបណ្តឹងពីបទរំលោភលើសិទ្ធិ នៃថតចម្លង។ មេធាវីដ៏ល្បីល្បាញម្នាក់បាននិយាយថា ទោះបីជានាងមិនបានធ្វើពុតជា ចៀវៃ ក៏ដោយ ប៉ុន្តែការតុបតែខ្លួន គួបផ្សំទៅនឹងមុខស្រដៀងទៀតផងនោះ ឲ្យដូចក្នុងនឹងតារាសម្តែងស្រីរូបនេះ គេចាត់ទុកថាជាឧក្រិដ្ឋកម្មនៃការកេងចំណេញ នៃការប្រើប្រាស់រូបថត ក្នុងគោលបំណងដោយគ្មានការអនុញ្ញាត ដើម្បីរកលុយ។
ទោះជាយ៉ាងណា រឿងរ៉ាវនេះ វាស្រដៀងគ្នាទៅនឹង តារាស្រី Fan Bingbing ដែលកាលពីខែកញ្ញាឆ្នាំទៅ នាងបានដាក់ពាក្យបណ្តឹងប្រឆាំងនឹងអ្នកលក់អនឡាញម្នាក់ ដែលព្យាយាមតុបតែងខ្លួនឲ្យនាង។ ជាលទ្ធផល ភាគីខាងតារាសម្តែងរូបនេះបានស្នើសុំឱ្យនារីអនឡាញនោះ បង់ប្រាក់ចំនួន ៧៧,០០០ ដុល្លារ ថែមចេញថ្លៃឈ្នួលជួលមេធាវី ព្រោះទាំងអស់បញ្ឈប់ការប្រើប្រាស់ឈ្មោះ «Fan Bingbing ក្លែងក្លាយ» ហើយត្រូវសរសេរលិខិតសុំទោសជាបន្តបន្ទាប់ក្នុងរយៈពេល ៦០ ថ្ងៃ៕
ប្រភព៖ zingnews
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]