បរទេស៖ បន្ទាប់ពីបានចូលប្រឡូកនៅក្នុងវិស័យសិល្បៈអស់រយៈពេល ១៥ ឆ្នាំមកនេះ តារាចម្រៀងស្រី Taylor Swift ក៏បានក្លាយជាតារាដ៏ល្បី និងមានប្រជាប្រិយភាពទូទាំងពិភពលោក ជាមួយនឹងបទចម្រៀងល្បីៗ ត្រូវចិត្តបណ្ដាអ្នកគាំទ្រជាច្រើន ផងដែរ។
យ៉ាងណាមិញ ជាមួយនឹងភាពជោគជ័យមួយនេះ ក៏មានការចូលរួមចំណែកមួយដ៏សំខាន់ ពីតួនាទីរបស់អ្នកម្តាយតារាស្រីរូបនេះ ដែលមានការលះបង់ និងការយកចិត្តទុកដាក់យ៉ាងធំធេងចំពោះកូនស្រីរបស់ខ្លួនថែមទៀតផង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សម៉្យាងវិញទៀត បើនិយាយពីទំនាក់ទំនងម្ដាយកូនអ្នកទាំងពីរ តារាស្រីរូបនេះ ស្រាប់តែមានរឿងដ៏គួរឲ្យចាប់អារម្មណ៍មួយ ដែលនាងធ្លាប់បានបង្ហើប កាលពីឆ្នាំ ២០១៤ ចែករំលែកពីការចងចាំអំពីម្តាយរបស់នាងថា នៅពេលនាងមានអាយុ ១២ ឆ្នាំ មានហោរាម្នាក់បានទស្សន៍ទាយពីអនាគតរបស់នាង ដោយបានប្រាប់ទៅម្ដាយនាងថា ពិភពលោកទាំងមូលនឹងតាមដាន ព្រមទាំងស្គាល់ឈ្មោះនាងយ៉ាងច្បាស់ៗ ប៉ុន្តែម្តាយរបស់នាង បែរជាខ្លាចថា រូបនាងនឹងត្រូវគេចាប់ជំរិត ព្រោះគ្រួសាររបស់នាងគឺជាគ្រួសារអ្នកមានស្ដុកស្ដម្ភមួយ ផងដែរ។
ជាការពិតណាស់ ដូចដែលហោរាម្នាក់នេះ បានទស្សន៍ទាយយ៉ាងច្បាស់ៗថា ឈ្មោះ Taylor Swift ពិតជាបានល្បីសុះសាយពាសពេញពិភពលោក តែដោយសារតែភាពល្បីល្បាញនៅក្នុងអាជីពសិល្បៈរបស់នាងតែប៉ុណ្ណោះ មិនមែនដោយសារតែរឿងភ័យខ្លាចពីការចាប់ចម្រិតនោះទេ៕
ប្រភព៖ Kenh14
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]