បរទេស៖ ដូចដែរបងប្អូន បានដឹងនិងបានស្គាល់មកហើយពីគូស្វាមីភរិយាតារាហូលីវូដ Justin Bieber និង Hailey Bieber ដ៏ល្បីល្បាញមួយគូដែលតែងតែធ្វើឲ្យអ្នកគាំទ្រជាច្រើនបានតាមដានពួកគេទាំងជីវិតសិល្បៈនិងពីជីវិតឯកជនពួកគេមិនឲ្យដាច់ពីក្រសែភ្នែកឡើយ។
យ៉ាងណាមិញ ជារឿយៗតារាប្រុស លោក Justin ក៏តែងតែបានធ្វើឲ្យទស្សនិកជនខកចិត្តដោយសារតែទង្វើមិនគប្បីខ្លះទៅលើភរិយា ប៉ុន្តែលោកក៏បានទាញយកចំណាប់អារម្មណ៍ដ៏រំជួលចិត្តពីអ្នកលេងបណ្ដាញសង្គម តាមរយៈរូបភាពជាច្រើនសន្លឹក បង្ហាញឲ្យឃើញពីសកម្មភាពដ៏ផ្អែមល្ហែមរវាងលោក និង ភរិយាបណ្ដូលចិត្តនៅខណៈពេលដែលគ្រប់សកម្មភាពមិនថាពេលធ្វើការងារ ការសប្បាយជួបជុំផ្សេងៗគឺលោកតែងតែមានភរិយានៅក្បែរគ្រប់ពេលជានិច្ច។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ បើទោះបីជាមានរឿងចម្រូងចម្រាសខ្លះនៅក្នុងទំនាក់ទនងរបស់ពួកគេ ក៏ប្ដីប្រពន្ធរបស់អ្នកទាំងពីរ នៅតែស្រលាញ់គ្នាក៏ដូចជាបង្ហាញពីមនោសញ្ចេតនាថា រូបលោកនៅតែបង្ហាញពីសេចក្តីស្រលាញ់យ៉ាងធំធេងទៅដល់ភរិយារបស់លោក ផងដែរ៕
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]