បរទេស៖ ជាការពិតណាស់ បើនិយាយពីតារាហូលីវូដអាចនិយាយបានថាតម្លៃខ្លួនរបស់ពួកគេមិនធម្មតានោះទេក្នុងការសម្ដែងឬឡើងឆាកម្ដងៗ មិនត្រឹមតែប៉ុណ្ណោះពួកគេក៏មានមុខជំនួញផ្សេងៗក្រៅពីសិល្បៈផងដែរ។ យ៉ាងណាមិញ នៅក្នុងអត្ថបទមួយដែលចុះផ្សាយនៅថ្ងៃទី ១៧ ខែកក្កដា Insider បាននិយាយថាតារាហូលីវូដល្បីៗទាំងនេះ ពូកែខាងទិញទំនិញទំនើបៗទាន់សម័យដែលមានតម្លៃថ្លៃៗរួមនឹងរថយន្តទំនើបៗផងដែរ ។
តោះចង់ដឹងថាតារាហូលីរូបណាខ្លះដែលចូលចិត្តជះលុយទាំងពាន់ៗ ដើម្បីទិញរបស់ប្រើប្រាស់?
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សសូមទស្សនារូបភាពខាងក្រោម៖
១.Selena Gomez
ក្នុងអំឡុងពេលដំណើរកម្សាន្តដើម្បីផ្សព្វផ្សាយអាល់ប៊ុម «Rare» Selena Gomez បានចាប់ភ្នែកជាមួយសម្លៀកបំពាក់ថ្លៃ ៗ រួមមានអាវយឺត Miu Miu តម្លៃ ៥,៩៥០ ដុល្លារសំពត់ Paco Rabanne ១,០៥០ ដុល្លារនិងស្បែកជើងប៉ាតា Prada តម្លៃ ៦៩០ ដុល្លារ។
នៅរសៀលថ្ងៃដដែលនោះនាងត្រូវបានគេប្រទះឃើញដើរលេងតាមចិញ្ចើមថ្នល់ដោយស្លៀកសម្លៀកបំពាក់រោមចៀម Givenchy ក្នុងតម្លៃ ១,៦៨០ ដុល្លារស្បែកជើង Saint Laurent តម្លៃ ១,៣៩៥ ដុល្លារនិងក្រវិល Rebecca de Ravenel តម្លៃ ២៤០ ដុល្លារ ចំនួនទឹកប្រាក់សរុបដែលSelenaចំណាយលើសម្លៀកបំពាក់ប្រចាំថ្ងៃគឺច្រើនជាង ១១,០០០ ដុល្លារ។
២.Meghan Markle
យោងតាមគេហទំព័រ Insider បានអោយដឹងថា Meghan Markle បានចំណាយថវិការជាង ៦៣ ម៉ឺនដុល្លារសម្រាប់គ្រឿងម៉ាស៊ីនសម្ភពពេលមានផ្ទៃពោះជាមួយទារក Archie ។ និង សម្លៀកបំពាក់ថ្លៃបំផុតរបស់ The Duchess គឺសម្លៀកបំពាក់ Oscar de la Renta ដែលមានតម្លៃ ១៣, ២០០ ដុល្លារ។
៣.Kylie Jenner
Kylie Jenner ធ្លាប់បានទាក់ទាញការចាប់អារម្មណ៍នៅពេលដែលបង្ហោះវីដេអូបង្ហាញពីប្រអប់ឡានម៉ាក Bugatti Chiron របស់នាង។ ដោយ រថយន្តនេះមានតម្លៃ ៣ លានដុល្លារ ទោះយ៉ាងណាប្អូនស្រីរបស់Kim Kardashian ត្រូវលុបវីដេអូចេញបន្ទាប់ពីមានការរិះគន់ពីអ្នកនិយមលេងអ៊ីនធឺណេត។ យោងតាមគេហទំព័រ Insider បានអោយដឹងថាតារាទូរទស្សន៍រូបនេះពិតជាមានភាពចម្រូងចម្រាសជាច្រើនដងដែលបង្ហាញពីទ្រព្យសម្បត្តិរបស់នាង។
៤.Post Malone
ក្នុងអំឡុងពេលបង្ហាញខ្លួននៅរាត្រីរាត្រីជាមួយលោក Jimmy Fallon លោក Post Malone បានពាក់នាឡិការម៉ាក Rolex តម្លៃ ៩៦,៩០០ ដុល្លារ។ ម៉ូឌែលនេះត្រូវបានគេហៅថា Rainbow Cosmograph Daytona ដែលបានបង្កើតឡើងដោយត្បូងកណ្តៀង ៣៦ គ្រាប់និងពេជ្រ ៥៦ គ្រាប់។
ក្រៅពីចំណាយលុយលើនាឡិកាប្រណីត Post Malone ធ្លាប់បានចំណាយប្រាក់ចំនួន ១,៦ លានដុល្លារដើម្បីកាវបិទពេជ្រនៅលើធ្មេញរបស់លោក ។ ដោយ ទន្តពេទ្យ Thomas Connelly បាននិយាយថាលោកបានប្រើពេជ្រចំនួន ៤០ ការ៉ាត់មកពីបែលហ្ស៊ិកនិងអ៊ីស្រាអែលដើម្បីបង្កើតធ្មេញនោះ។ បន្ទាប់ពីទទួលបានជោគជ័យលោកបានហៅតារាចម្រៀងវ័យ ២៦ ឆ្នាំរូបនេះថាជាបុរសដែលមានស្នាមញញឹមរាប់លានដុល្លារ។
៥. Cardi B
ក្នុងអំឡុងពេលប្រាស្រ័យទាក់ទងជាមួយអ្នកគាំទ្រនៅលើបណ្តាញសង្គម Cardi B បាននិយាយថានាងធ្លាប់អោយប្តីរបស់នាងចំនួន ៥០០,០០០ ដុល្លារ សម្រាប់ថ្ងៃកំណើតរបស់លោកពីព្រោះនាងមិនដឹងថាត្រូវផ្តល់អ្វីដល់លោក។ ដោយនាងបាននិយាយថាមិន ប្តីរបស់នាងអាចយកលុយទាំងនោះទៅប្រើប្រាស់ឬទិញរបស់ដែលលោកចង់បាន។
ប្រភព៖zingnews
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]