រាជធានីភ្នំពេញ៖ កាលពីពេលថ្មីៗនេះ ផ្ទុះរឿងរ៉ាវប្រទេសថៃ លួចចម្លងប្រាសាទអង្គរវត្តយកគំរូតាមខ្មែរ ជាសម្បត្តិបេតិកភណ្ឌ ដែលត្រូវបានទទួលស្គាល់ជាសកលដោយអង្គការយូណេស្កូ ដែលបណ្តាលឱ្យមានការខឹងសម្បារជាខ្លាំង ពីសំណាក់មហាជន ក៏ដូចជាអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក ពីគ្រប់មជ្ឈដ្ឋាន ប្រកាសសុំឱ្យថៃ ធ្វើការបកស្រាយ និងបញ្ឈប់ការសាងសង់ចម្លងបែបនេះ។
ក្នុងនោះដែរ ក្រសួងវប្បធម៍ និង វិចិត្រសិល្បៈ ក៏បានធ្វើអន្តរគមន៍ ដោយបានទាក់ទងទៅខាងភាគីថៃ ធ្វើការបកស្រាយ ហើយចម្លើយពីភាគីថៃនោះ គឺថៃបានអះអាងថា គេមិនបានកសាងចម្លងប្រាសាទខ្មែរនោះទេ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដោយឡែក កាលពីពេលថ្មីនេះ មានអ្នក Youtuber ម្នាក់ដែលមានឈ្មោះថា SV LifeStyle បានបញ្ចេញវីដេអូមួយ ដែលតារា Youtube រូបនេះ ធ្វើការបកប្រែ។
ក្នុងនោះ តាមរយៈព្រះសង្ឈ ព្រះនាម ស៊ុមសាក់ ស៊ុងវ៉ារ៉ាចិត្តតូ ព្រះចៅអធិការវត្តភូម៉ានហ្វា បានមានសង្ឃដីកាថា ព្រះអង្គនឹងយកប្រាសាទអង្គវត្ត និង ប្រាសាទអង្គរធំ មកដាក់នៅក្នុងទឹកដីថៃ។
ចំណែកឯវីដេអូទី២ មានបុរសជនជាតិថៃម្នាក់ ក៏បានបង្ហាញទីតាំងដែលជាកន្លែងសាងសង់ប្រាសាទអង្គរវត្តចម្លង មកពីប្រទេសកម្ពុជា៕
ដើម្បីជ្រាបកាន់តែច្បាស់ សូមទស្សនារូបភាព និង វីដេអូដូចខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]