ភ្នំពេញ៖ ប្រិយមិត្តដែលនិយមលេងបណ្ដាញសង្គមប្រាកដជាស្គាល់ Influencer ដ៏ល្បីគឺកញ្ញា អ៊ុក រិទ្ធីនាថ ឬហៅ ជេន ដែលនាងតែងតែលេចមុខថតស្ពតពាណិជ្ជកម្មឲ្យផលិតផលល្បីៗជាច្រើននាពេលកន្លងមក។ ជាពិសេសនាងក៏ជាពិធីការិនីម្នាក់នៅក្នុងកម្មវិធី My Reaction MYTV របស់បុស្ដិ៍ទូរទស្សន៍ MYTV ផងដែរ។

ដោយឡែក ថ្មីៗនេះហ្វេនៗមួយចំនួនទើបតែបានដឹងទេថា តារាស្រីរូបនេះ ក៏មានឈាមជ័រជាអ្នកសិល្បៈល្បីម្នាក់ដែរ។ ដែលតាមពិតទៅ នាងត្រូវជាកូនស្រីច្បងរបស់តារាកំប្លែងជើងចាស់លោក ចាប ចៀន សោះ។ ហើយរឿងមួយនេះទៀតសោត នៅដែលពេលគ្រប់គ្នាបានដឹងហើយក៏មានការភ្ញាក់ផ្អើលជាខ្លាំង ព្រោះកន្លងមក ជេន ហាក់មិនសូវបង្ហាញឲ្យគ្រប់គ្នាដឹងសោះឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ បើងាកមកមើលពីប្រជាប្រិយភាពរបស់ ជេន ពេលនេះ យើងឃើញថា ត្បិតតែនាងមានវ័យក្មេង និងទើបតែប្រឡូកក្នុងសិល្បៈមែន តែនាងក៏មានសន្ទុះនៃការគាំទ្រច្រើន មិនចាញ់ប៉ាៗប៉ុន្មានឡើយ។ ជាពិសេសបើនិយាយពីរូបសម្រស់របស់នាងវិញ ក៏ស្រស់ស្អាតមិនធម្មតានោះដែរ៕

ចង់ជ្រាបច្បាស់ ទស្សនារូបភាពខាងក្រោម៖ 

 ចាប ចៀន និងគ្រួសារ
ជេន កូនស្រី ចាប ចៀន 
ជេន កូនស្រី ចាប ចៀន 
ជេន កូនស្រី ចាប ចៀន 
ជេន កូនស្រី ចាប ចៀន 
ជេន កូនស្រី ចាប ចៀន 
ជេន កូនស្រី ចាប ចៀន 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]