ចិន៖ ថ្មីៗនេះ វាបានក្លាយជាប្រធានបទដ៏ក្ដៅគគុកនៅក្នុងសិល្បៈកម្សាន្តចិន បន្ទាប់ពីមានពាក្យចចាមអារាមចោទប្រកាន់ទៅលើ តារាចម្រៀងដ៏ល្បីឈ្មោះ លោក Kris Wu ពីបទប្រមាញ់ក្មេងស្រីមិនទាន់គ្រប់អាយុ និងចំណាយលុយដើម្បីបំបិទមាត់ ថែមទៀតផង។ 

យ៉ាងណាមិញ ក្រោយពីមានរឿងហេតុបែបនេះកើតឡើង អ្នកលេងបណ្តាញសង្គមចិន ស្រាប់តែបានជីកកកាយសម្ដីចាស់ពីមុន របស់អតីតតារាស្រី Zheng Shuang ដែលជាមនុស្សម្នាក់ដែលធ្លាប់លេចលឺរឿងអាស្រូវដ៏អាក្រក់ ធ្វើឲ្យនាងបាត់បង់អាជីពសិល្បៈទាំងស្រុង ។ ជាមួយនឹងសម្ដីប៉ុន្មានម៉ាត់របស់នាងកាលពីមុននេះ រូបនាងក៏បាននិយាយដល់តារាប្រុស លោក Kris Wu ផងដែរ ដោយនៅក្នុងនោះ នាងបាននិយាយថា នាងធ្លាប់ថតរឿងជាមួយនឹង Kris Wu ខណៈដែលមនុស្សជាច្រើនបានមើលឃើញថា អ្នកទាំងពីរពិតជា បងប្អូននៅក្នុងស្ថានភាពតែមួយ ។ ស្រាប់តែពេលនោះដែរ លោក Kris ក៏បាននិយាយថា រូបនាងមិនស័ក្តិសមនឹងមានស្នេហានោះទេ ហើយតារាស្រីរូបនេះក៏ឆ្លើយតបទៅវិញថា តាមពិតទៅ អ្នកក៏មិនសមនឹងមានការណាត់ជួបអ្វីដែរ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក នៅពេលបានជ្រាបពីសម្ដីរបស់តារាប្រុសស្រីទាំងពីររូបនេះ បានធ្វើឲ្យអ្នកលេងបណ្ដាញសង្គមចិនជាច្រើនគិតថា ការព្យាករណ៍មួយនេះគឺពិតជាត្រឹមត្រូវហើយ ព្រោះអ្នកទាំងពីរមិនសាកសមនឹងរឿងស្នេហានេះទេ ហើយក៏ជារឿងហេតុដែលធ្វើឲ្យពួកគេទាំងពីររងទុក្ខ ដោយសារតែពាក្យថាស្នេហា ថែមទៀតផង៕ 

ប្រភព៖ Kenh14

សូមទស្សនារូបភាពខាងក្រោម៖ 

Kris Wu
Kris Wu
Zheng Shuang
Zheng Shuang
Zheng Shuang និង Kris Wu

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]