កូរ៉េខាងត្បូង៖ ថ្មីៗនេះ កំពុងតែមានការចាប់អារម្មណ៍យ៉ាងខ្លាំងដោយសារតែយ បច្ចុប្បន្ន Han Ye Seul កំពុងរស់នៅសហរដ្ឋអាមេរិកជាមួយមិត្តប្រុសរបស់នាងដែលមានអាយុប្អូននាងរហូត ១០ ឆ្នាំ។

យ៉ាងណាមិញ ស្រាប់តែថ្មីៗនេះ ត្រូវបានគេចោទប្រកាន់ថា Han Ye Seulនិងមិត្តប្រុសរបស់នាងធ្វើដំណើររត់គេចទៅសហរដ្ឋអាមេរិកដើម្បីគេចពីការធ្វើតេស្តិ៍កូវី-១៩ ព្រោះបារខារ៉ាអូខេដែលគូស្នេហ៍បានទៅជួបមានករណីវិជ្ជមានជាច្រើន។ មិនត្រឹមតែប៉ុណ្ណោះ ដោយកន្លែងនេះនៅតែសកម្មហើយក្លាយជាចំណុចក្តៅគគុកនៃការឆ្លងរីរាលដាល។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
 Han Ye Seul និង មិត្តប្រុស

ដោយឡែក វិទ្យាស្ថាន Garo Sero បានអំពាវនាវដល់ភ្នាក់ងារផ្តាច់មុខនៅស្រុក Gangnam និងសហរដ្ឋអាមេរិកទាំងមូលឱ្យយកចិត្តទុកដាក់លើករណីរបស់ Han Ye Seul និងមិត្តប្រុសរបស់នាង។ លើសពីនេះទៅទៀត អតីតអ្នកយកព័ត៌មានម្នាក់ក៏បានលាតត្រដាងនូវការពិតដែលថា Han Ye Seul លក់គ្រឿងសំអាងដែលមានគុណភាពទាបក្នុងតម្លៃកប់ពពកដោយប្រើឥទ្ធិពលរបស់នាងរកចំណូលរាប់ម៉ឺនដុល្លារពីម៉ាកគ្រឿងសំអាងផ្ទាល់ខ្លួនរបស់នាង។

Han Ye Seul

ទន្ទឹមនឹងនេះ នៅក្នុងវីដេអូដែលថតដោយខ្លួននាងផ្ទាល់ តារាសម្តែងរូបនេះក៏មានមហិច្ឆិតាផងដែរក្នុងការរកចំណូលបានរាប់ពាន់ម៉ឺនដុល្លារ ដើម្បីក្លាយជាមហាសេដ្ឋីដែរបង្កើតដោយខ្លួនឯង។ ក្នុងនោះផងដែរ មានមហាជនចោទជាសំណួរជាច្រើនថា តើ Han Ye Seul មានចំណេះដឹងអំពីគ្រឿងសំអាងដែរឬទេ? តើអ្នកគិតថាគ្រឿងសំអាងមានគុណភាពល្អទេ? នាងថែមទាំងមិនប្រើវាទៀតផង។

Han Ye Seul នៅ អាមេរិក

យ៉ាងណាមិញ មុនពេលមានការចោទប្រកាន់ថ្មីនេះៗ Han Ye Seul មិនទាន់ឆ្លើយតបនៅឡើយទេ ដោយនៅតែបន្តបង្ហោះរូបភាពធ្វើដំណើរកម្សាន្តនៅសហរដ្ឋអាមេរិកជាមួយសង្សារអាយុក្រោម ១០ ឆ្នាំធ្វើមិនដឹង ថែមទាំងនៅសហរដ្ឋអាមេរិកHan Ye Seul បានសម្រាកយ៉ាងសុខស្រួលដោយមិនពាក់ម៉ាស់ធ្វើឱ្យមហាជនកាន់តែខឹង។ ដោយជីវិតនិងបុគ្គលិកលក្ខណៈពិតរបស់ Han Ye Seul បានក្លាយជាចំណុចសំខាន់នៃការពិភាក្សាក្នុងចំណោមអ្នកនិយមលេងអ៊ីនធឺណេត៕

Han Ye Seul 

ប្រភព៖kenh14.

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]