សារព័ត៌មាន Reuters បានចុះផ្សាយនៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ នេះថា អ្នកវិទ្យាសាស្រ្តអូស្រ្តាលីបានអភិវឌ្ឍឧបករណ៍តេស្តកម្រិតជាតិស្ករសម្រាប់អ្នកជំងឺទឹកនោមផ្អែមមួយឈ្មោះថា holy grail ដែលអាចពិនិត្យកម្រិតជាតិស្ករបានតាមរយៈទឹកមាត់។
សម្រាប់អ្នកជំងឺទឹកនោមផ្អែម ជាទូទៅត្រួតពិនិត្យកម្រិតជាតិស្ករដោយការជោះម្រាមដៃ ច្រើនដងក្នុងមួយថ្ងៃ និងយកតំណក់ឈាមដាក់លើបន្ទះតេស្ត និងឧបករណ៍តេស្តដើម្បីបានដឹងលទ្ធផល។ ដោយសារតែការជោះម្រាមដៃច្រើនដងក្នុងមួយថ្ងៃៗ ធ្វើឲ្យអ្នកមានជំងឺទឹកនោមផ្អែមមានការឈឺចាប់ អ្នកជំងឺទឹកនោមផ្អែមអាចកម្រិតពេលជោះម្រាមដៃ និងពិនិត្យជាតិស្ករក្នុងឈាម។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណា ឧបករណ៍តេស្តកម្រិតជាតិស្ករថ្មីនេះ អាចទាញយកអង់ហ្ស៊ីមមានជាតិស្ករ(គ្លុយកូស)ចូលទៅក្នុងឧបករណ៍(transistor) ដែលអាចបញ្ជូនព័ត៌មានពីកម្រិតជាតិស្ករបាន ដោយមិនត្រូវការការជោះម្រាមដៃ។
ដោយសារតែឧបករណ៍អេឡិចត្រូនិកនៅក្នុង transistor ជាទឹកខ្មៅ នោះការធ្វើតេស្តអាចធ្វើឡើងបានតាមរយៈការព្រីនចេញ និងអស់ថ្លៃចំណាយទាប។
អ្នកវិទ្យាសាស្រ្តជឿថា ឧបករណ៍នេះនឹងជួយដល់អ្នកជំងឺទឹកនោមផ្អែមរួចផុតពីការឈឺចាប់ពីការជោះដៃពិនិត្យកម្រិតជាតិស្ករ និងផ្ដល់ផលល្អច្រើនដល់អ្នកជំងឺទឹកនោមផ្អែម។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]