ភ្នំពេញ៖ នៅថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ២០២១នេះ មានបុរសម្នាក់ឈ្មោះថា​ ធឿន ប៊ុនពេជ្រ ជាពលករមកពីប្រទេសថៃ ភេទប្រុស អាយុ៣០ឆ្នាំ ត្រូវបានធ្វើតេស្តរកឃើញវិជ្ជមានកូវីដ១៩ តែមិនត្រូវបានបញ្ជាក់ថា ជាមេរោគប្រភេទថ្មី Delta នៅឡើយ មានទីលំនៅភូមិភ្នំកន្ទួត សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។​ នេះបើតាមការជូនដំណឹងពីអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩។

គួរជម្រាបថា តាមប្រភពដដែលបានឱ្យដឹងទៀតថា មុនពេលចេញលទ្ធផល បុគ្គលខាងលើនេះ បានរត់គេចចេញពីកន្លែងមណ្ឌលចត្តាឡីស័ក កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១នេះ៕

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
បុរសដែលបានរត់ចេញពីមណ្ឌលចត្តាឡីស័ក

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]