ភ្នំពេញ៖ ថ្មីៗនេះ នៅវត្តទួលទំពូងមានការឆ្លងជំងឺកូវីដ១៩ ដែលមានព្រះសង្ឃ​ រួមទាំងឧបាសកចំនួន ៤៣អង្គ ត្រូវបានធ្វើតេស្តរកឃើញ វិជ្ជមានកូវីដ១៩ ដែលធ្វើឱ្យអាជ្ញាធរកំពុងស្រាវជ្រាវរកអ្នកឆ្លងជាបន្តបន្ទាប់ទៀតផងដែរ។

ដោយឡែក ថ្ងៃទី០៩ ដល់ថ្ងៃទី ១៨ ខែកក្កដា​ ឆ្នាំ២០២១ ប្រសិនជាពុទ្ធបរិស័ទ ដែលបានទៅ​​ ឬមានទំនាក់ទំនងជាមួយព្រះសង្ឃ​ និងឧបាសក ដែលគង់ ឬរស់នៅក្នុងវត្តមណីរតនារាម ទួលទំពូង ឬវត្តទួលទំពូង ដែលមានទីតាំងស្ថិតនៅ សង្កាត់ទួលទំពូង១ ខណ្ឌចំការមន សូមតាមដានសុខភាពខ្លូនឯង និងដាក់ខ្លួនដាច់ដោយឡែក ១៤ ថ្ងៃ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អាស្រ័យហេតុនេះ សូមបងប្អូនទាំងអស់គ្នា មេត្តាពាក់ម៉ាស់ រក្សារគម្លាត ឧស្សាហ៍លាងដៃ គ្រប់ទីកន្លែង គ្រប់ពេលវេលា ដើម្បីសុវត្ថិភាព៕

សូមចូលទស្សនារូបភាពខាងក្រោម៖

វត្តមណីរតនារាម ទួលទំពូង ឬវត្តទួលទំពូង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]