ភ្នំពេញ: ជាការពិត ពេលដែលមនុស្សមួយចំនួននិយាយពីសិល្ប:គំនូរ គេច្រើនតែផ្តោតសំខាន់ទៅលើគំនូរដៃដែលច្រើននិយមគូសលើក្រដាស ដោយប្រើគូល័រ ឬមួយក៏ជក់ និងទឹកថ្នាំដើម្បីរំលេចចេញនូវសោភណ ឬក៏បង្ហាញស្នាដៃក្នុងការផ្តិតយករូបភាពមនុស្ស ឬទិដ្ឋភាពនៅក្នុងផ្នត់គំនិតអ្នកគូរ ឬវិចិត្រករ ហើយដែលចង់បង្ហាញស្នាដៃរបស់ខ្លួននោះទៅលើក្រដាស ឬផ្ទាំងសំណាត់សមួយ ក្នុងគោលដៅឲ្យអ្នកដទៃបានឃើញ និងទុកជាស្នាដៃផ្ទាល់ខ្លួន។
យ៉ាងណាមិញ ដោយផ្អែកលើការវិវឌ្ឍនៃបរិបទសង្គម និងដំណើរការនៃការផ្លាស់ប្តូរទម្រង់សិល្ប:តាមចរន្តសម័យកាល ព្រមទាំងការមកដល់នៃបដិវត្តន៍ឧស្សាហកម្មជំនាន់ថ្មី គំនូរក៏ត្រូវបានវិចិត្រករសម័យថ្មីមួយចំនួន បានបង្វែរចំណាប់អារម្មណ៍មកធ្វើគូរបែបឌីជីថលនៅលើកុំព្យូទ័រវិញ ឬដែលជាទូទៅគេនិយមស្គាល់ថាជា "គំនូរសហសម័យ" ដែលជារបកគំហើញថ្មីមួយបន្ថែមទៀតលើស្នាដៃសិល្ប:សម័យថ្មី និងបានក្លាយទៅជាទីពេញនិយមសម្រាប់វិចិត្រករសម័យថ្មីផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដោយផ្អែកលើសារ:សំខាន់ និងចំណង់ចំណូល ព្រមទាំងទេពកោសល្យក្នុងការគូររូបបែបឌីជីថលប្រកបដោយភាពច្នៃប្រឌិតផងនោះ អ្នកអម្ចាស់ នរោត្តម រ៉េត វីរ:បុត្រ ដែលត្រូវជាព្រះនត្តា(ចៅ)របស់អតីតនាយករដ្ឋមន្រ្តី និងជាខ្សែរាជរង្សនៃក្រុងកម្ពុជា ព្រះបាទនរោត្តម កន្តុល បានថ្លែងប្រាប់ព្រះទ័យរបស់ព្រះអង្គចំពោះវិស័យគំនូរសហសម័យនេះ ចែកជូនដល់មហាជន និងប្រិយមិត្ត តាមរយ:កិច្ចសម្ភាសន៍ជាមួយនឹងខ្មែរឡូត យ៉ាងដូច្នេះថា÷
បន្ថែមពីនេះទៅទៀត ព្រះអម្ចាស់ក៏មានបន្ទូលតបបញ្ជាក់បន្ថែមទៀត ទាក់ទងនឹងសារសំខាន់នៃគំនូរសហសម័យនេះ ដោយព្រះអង្គបានបន្តយ៉ាងដូច្នេះថា÷
មូលហេតុដែលខ្ញុំងាកមកការគូរគំនូរឌីជីថលវិញ ដោយសារតែ៖
១.វាថោកដោយពុំត្រូវការទិញក្រដាស់ ជក់នឹងថ្នាំ ឫឧបករណ៍គំនូរផ្សេងទៀត
២.ងាយស្រួលក្នុងការទុកដាក់ និងមិនហើរថ្នាំពណ៌
៣.ងាយស្រួលក្នុងការងារផ្សេងទៀតដូចជាការបោះពុម្ភអាវ
៤.រហ័សហើយសម្រួលការងារច្រើន។
យ៉ាងណាមិញ នៅវគ្គបញ្ចប់នៃកិច្ចសម្ភាសន៍ អ្នកអម្ចាស់នរោត្តមរ៉េត វីរ:បុត្រ បានមានបន្ទូល ដែលជាសារផ្តាំផ្ញើដល់អ្នកដែលស្រឡាញ់គំនូរបែបឌីជីថលនេះ ដោយព្រះអម្ចាស់បានលើកទឹកចិត្តយ៉ាងដូច្នេះថា÷
សូមបញ្ជាក់ផងដែលថា ព្រះអម្ចាស់នរោត្តម រ៉េតវីរ:បុត្រ ទ្រង់ជាខ្សែរាជរង្សមួយព្រះអង្គដែលមានព្រះសមត្ថភាពជាវិចិត្រករគំនូរសហសម័យ និងគំនូរទូទៅ ដោយព្រះអង្គអាចគូររូបក្នុងទម្រង់ជាច្រើនរាប់ចាប់តាំងពីមនុស្ស ទេសភាព បានយ៉ាងល្អវិចិត្រ និងប្រកបដោយព្រះសមត្ថភាព ខណ:ដែលទ្រង់ទើបតែមានព្រះជន្ម២០ព្រះវស្សាតែប៉ុណ្ណោះ៕
ចង់ជ្រាប និងឃើញឲ្យកាន់តែច្បាស់ ថាតើព្រះអម្ចាស់នរោត្តម រ៉េតវីរ:បុត្រ មានសមត្ថភាពក្នុងការគូរគំនូរបែបឌីជីថលបានស្អាតយ៉ាងណានោះ សូមទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា÷
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]