បរទេស៖ កាលពីថ្ងៃទី ១៨ ខែកក្កដា ការប្រកួតវគ្គផ្តាច់ព្រ័ត្រ NBA ត្រូវបានធ្វើឡើងនៅទីក្រុង Phoenix រដ្ឋ Arizona ដែលបានទាក់ទាញចំណាប់អារម្មណ៍អ្នកគាំទ្រជាច្រើន ជាពិសេសនៅព្រឹត្តិកាណ៍សំខាន់នេះ ក៏មានការបង្ហាញខ្លួនរបស់កំពូលតារាចម្រៀងដ៏មានប្រជាប្រិយភាព Adele ព្រមទាំងធ្វើឲ្យមនុស្សម្នាជាច្រើនមានការយកចិត្តទុកដាក់យ៉ាងខ្លាំង។

ការចាប់អារម្មណ៍នៅក្នុងក្រសែភ្នែកអ្នកទស្សនានេះ បានងាកទៅរករូបរាង នៅពេលដែលតារាស្រីរូបនេះ បានបង្ហាញខ្លួនក្នុងឈុតងងឹត ម៉ូតសក់ពណ៌ត្នោតវែងអន្លាយ បន្ទាប់ពីរូបនាងបានស្រកទម្ងន់បាន ៤៥ ផោន (ប្រហែល ២០គីឡូ) ដែលធ្វើឲ្យរូបរាងរបស់នាង មានការផ្លាស់ប្តូរ និងទទួលបាននូវសម្រស់វ័យក្មេង ដងខ្លួនដ៏យទាក់ទាញ ជាពិសេសស្បែករបស់តារាស្រីរូបនេះ លែងមានស្នាមជ្រីវជ្រួញទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ តាមរយៈរូបភាពដ៏លេចធ្លោរបស់ Adele ក៏បានធ្វើឲ្យផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង ខណៈដែលអ្នកលេងបណ្ដាញសង្គមជាច្រើន បានកោតសរសើរចំពោះភាពស្រស់ស្អាតក្នុងទម្រង់មុខមាត់ថ្មី បែបនេះ៕  

ប្រភព៖ Kenh14

សូមទស្សនារូបភាពខាងក្រោម៖​

Adele 
Adele 
Adele 
Adele 
Adele 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]