បរទេស៖ កាលពីថ្ងៃទី ១៨ ខែកក្កដា មានអ្នកប្រមាញ់ថតរូបតារាស្រី Camila Cabello និងតារាចម្រៀងប្រុសសង្ហា លោក Shawn Mendes នៅទីសាធារណៈ ដែលអ្នកទាំងពីរបានបណ្តើរគ្នា​ ដើរសារសងយ៉ាងសប្បាយ នៅក្នុងឧទ្យាន Beverly Hills ។

ជាក់ស្តែង តាមប្រភពមួយបន្ថែមថា Camila ថ្មីៗនេះ នាងបានធ្វើលំហាត់ប្រាណយ៉ាងសកម្ម ជារៀងរាល់ថ្ងៃតែម្តង ក៏ព្រោះតែ នៅពេលដែលរាងកាយរបស់នាង រាងលើសគីឡូ ដោយក្នុងនោះមានការគាំទ្រយ៉ាងពេញទំហឹង ពីមិត្តប្រុសរបស់នាង Shawn ដែលដើរជាមួយគ្នាសឹងតែរាល់ថ្ងៃ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាងតារាចម្រៀងវ័យ ២៤ ឆ្នាំរូបនេះ មើលទៅពិតជារីករាយណាស់ជាមួយមិត្តប្រុសរបស់នាងដែលមានអាយុតិចជាង ២ ឆ្នាំ។ គូស្នេហ៍តារាមួយគូនេះ បានដើរបណ្តើរ ហើយនិយាយគ្នា បណ្តើរ មិនត្រឹមតែប៉ុណ្ណោះ បានឱបគ្នាដោយក្តីស្រឡាញ់ ជាមួយការប្រឡែងលេងជាមួយគ្នាទៀតផង ដែលមើលទៅពិតជាគួរឲ្យច្រណែនតែម្តង៕

ប្រភព៖ https://ngoisao.net/

សូមទស្សនារូបភាពខាងក្រោម៖

 Camila និង Shawn 
 Camila និង  Shawn 
 Camila និង Shawn 
 Camila និង Shawn 
 Camila និង Shawn 
 Camila និង Shawn 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]