រាជធានីភ្នំពេញ ៖ ផ្អើលអស់ហ្វេនៗ ក្រោយពិធីកររូបសង្ហារ ល្បីឈ្មោះ លោក សុខ រ៉ាស៊ី ប្រកាសរៀបចំប្តឹងលោក អ៊ិន សុភិន ម្ចាស់ផលិតកម្មមហាហង្ស និងជា ឪពុកបង្កើតរបស់ តារាស្រី ភិន ដាលីស គ្រាន់តែដឹង ថាពិធីកររូបនេះ បង្ហើបថា ជាករណីជំពាក់បំណុល មិនព្រមសង តែប៉ុណ្ណោះ។
លុះមកដល់ពេលថ្មីៗ ក្រោយពេល លោក សុខ រ៉ាស៊ី ទម្លាយប្រាប់ថា រូបលោក កំពុងរៀបចំប្តឹងលោក អ៊ិន សុភិន ក្រោយម្ចាស់ផលិតកម្មរូបនេះ ជំពាក់បំណុលលោក ក្នុងទឹកប្រាក់ ១ម៉ឺន ៥ពាន់ ៧រយ ដែលបំណុលនេះ គឺមកពី លោក អ៊ិន សុភិន មិនព្រមទូទាត់ថ្លៃជួលភ្លើង និងឆាក ក្នុងការរៀបចំដំណើរ ការប្រកួត Miss Grand Cambodia ទន្ទឹមនឹងនេះ លោកក៏បានដាក់ប្តឹងទារសំណងទឹកចិត្ត ២ម៉ឺនដុល្លារផងដែរ ព្រោះ លោក អ៊ិន សុភិន ធ្វើឲ្យរូបលោក ត្រូវលក់ផ្ទះ លក់ឡាន ដើម្បីរត់ដោះបំណុល ចងការគេ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សមិនតែប៉ុណ្ណោះ ពិធីកររូបនេះ នៅបន្តទៀតថា ដំបូងរូបលោកក៏មិនចង់ ដល់ថ្នាក់ប្តឹងផ្តល់ឡើយ តែម្ចាស់ផលិតកម្មរូបនេះ បានប្លុកហ្វេសប៊ុកខ្ញុំ ឆាតខ្ញុំចោល លើសពីនេះទៅទៀត ហាក់គ្មានអើពើសងបំណុលខ្ញុំសូម្បីតែបន្តិច ទោះមិនអាចបង្វិលលុយទាន់ ក៏ត្រឹមសុំបង្វិលបន្តិចម្តងៗ ក៏លោកមិនថាដែរ។
គួរបញ្ជាក់ផងដែរថា ពិធីករខាងលើ ទម្លាយថា បើតាមការដឹង ម្ចាស់ផលិតកម្មរូបនេះ បានធ្វើបាបលុយកាក់របស់ អ្នកសិល្បៈ និងអ្នកធ្វើការជាមួយរូបលោក ច្រើនគ្នាដែរហើយ តែយ៉ាងណាក្តី រូបលោក សង្ឃឹមថា តុលាការនឹង អាចផ្តល់យុត្តិធម៌មកដល់លោកបាន ៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖
ប្រភព ៖ កោះសន្តិភាព
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]