រាជធានីភ្នំពេញ ៖ ពិតណាស់ មនុស្សមិនតិចទេ ដែលបង្ហាញការទុកចិត្តជាខ្លាំង លើការធ្វើតេស្តរហ័ស Rapid Test រកជំងឺកូវីដ១៩ នេះ ដោយក្នុងនោះ មានការជឿជាក់ថា ការធ្វើតេស្តនឹងបញ្ជាក់ថា វិជ្ជមានជាក់ជាមិនខាន រាល់ពេលដែល អ្នកធ្វើតេស្តមានផ្ទុកជំងឺកូវីដ១៩ ទោះបីជា ជំងឺនេះទើបនឹងទំលើរាងកាយក៏ដោយ។
តែយ៉ាងណាក្តី គ្រូពេទ្យម្នាក់ មានទំព័រហ្វេសប៊ុក Dr.Huy Rithy បាន បង្ហាញការព្រួយបារម្ភពី ការធ្វើតេស្តរហ័សនេះ ក្រោយពេល រូបលោក បានជួបអ្នកជំងឺម្នាក់ ដែលតេស្តរហ័សទាំំងពីរលើក បែរជា បង្ហាញលទ្ធផលអវិជ្ជមាន ទុកចិត្តខ្លួនឯង ទៅស្រុកលេងម្តាយ ស្រាប់តែក្រោយមក គាត់ទៅតេស្តម៉ាស៊ីនធំ (PCR) លទ្ធផលបែរជា វិជ្ជមាន ទៅវិញ ទើបប៉ុន្មានថ្ងៃក្រោយមក ម្តាយគាត់ ក៏វិជ្ជមានដែរ។ តែអ្វីដែល គួរឲ្យតក់ស្លុតនោះ គឺម្តាយរូបគាត់ ឆ្លងហើយកំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ថែមទៀតផង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សគួរបញ្ជាក់ថា លោកគ្រូពេទ្យរូបនេះ បានត្រឹមបញ្ជាក់ថា ៖ ចង់ប្រាប់ថា ពេលមានអាការៈដំបូងៗ លទ្ធផលនៃការរកឃើញវីរុសរបស់តេស្តរហ័សខ្ពស់ណាស់ប្រហែល ៩៨% តែក្រោយពីបាត់អាការៈ ឬ គ្មានអាការៈ លទ្ធភាពនៃការចាប់វីរុស មានប្រហែល ៣៥% ប៉ុណ្ណោះ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]