កូរ៉េខាងត្បូង៖ យោងតាមរបាយការណ៍ផ្តាច់មុខពី SPOTV បានឲ្យដឹងថាថ្មីៗនេះតារាសម្តែងស្រី Hani បានធ្វើតេស្តវិជ្ជមានចំពោះកូវីដ១៩ បន្ទាប់ពីបុគ្គលិកជិតស្និទ្ធម្នាក់របស់នាង ទទួលបានធ្វើតេស្តវិជ្ជមាន។
បន្ទាប់ពីនាងបានទទួលដំណឹងថាបុគ្គលិករបស់នាងទទួលបានវិជ្ជមាន នាងក៏បានធ្វើតេស្តរកដោយខ្លួនឯងដោយប្រើឧបករណ៍ធ្វើតេស្ត ហើយជាលទ្ធផលចេញជាវិជ្ជមាន។ យ៉ាងណាមិញការធ្វើតេស្ត PCR ជាលើកទីពីរ ក៏បានបញ្ជាក់ថាវិជ្ជមានដូចគ្នាផង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាមួយគ្នានេះដែរ តារាស្រីវ័យ ២៩ឆ្នាំរូបនេះ កំពុងថតរឿងភាគថ្មីដែលមានចំណងជើងថា «Idol» នៅលើប៉ុស្តិ៍ទូរទស្សនិ៍ JTBC ។ ហេតុដូច្នេះគេរំពឹងថានឹងជះឥទ្ធិពលដល់ការសម្តែងនិងបុគ្គលិកនៃរឿងនេះជាក់ជាមិនខាន។
យ៉ាងណាមិញ ក្រុមផលិតកម្មវិធី បានរៀបចំការប្រជុំបន្ទាន់មួយ បន្ទាប់ពីតារាស្រីរូបនេះទទួលបានវិជ្ជមាន ហើយអ្នកតារាផ្សេងទៀត និងបុគ្គលិកទាំងអស់ដែលទាក់ទងជាមួយ Hani ក្នុងពេលថតខ្សែភាពយន្តថ្មីៗនេះ ក៏ត្រូវបានធ្វើតេស្តដូច្នេះដែរ៕
ប្រភព៖ Koreaboo
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]